ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី​រារាំង​ការវាយប្រហារ​មី​ស៊ី​ល​លើ​ទីប្រជុំជន Aleppo

0
ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី​រារាំង​ការវាយប្រហារ​មី​ស៊ី​ល​លើ​ទីប្រជុំជន Aleppo

ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី​ធ្វើ​ស្ទាក់ចាប់​មី​ស៊ី​ល​ដែល​វាយប្រហារ​នៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ក្រុង​Aleppo។  គេ​រាយការណ៍​ថា មី​ស៊ី​ល​នោះ​បាញ់​ចេញ​ដោយ​យន្តហោះ​ដែល​បង្កអរិភាព។ ការវាយប្រហារ​កើតឡើង​នៅ​ម៉ោង​ប្រហែល២២ និង៣២ នាទី​រសៀល​ម៉ោង​ក្នុងស្រុក​នៅ​ថ្ងៃ​ចន្ទ។

ប្រភព​យោធា​រាយការណ៍​ថា កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ស៊ី​រ៉ី​ប្រទះឃើញ​យន្តហោះ​សត្រូវ​មួយគ្រឿង​បាន​ហោះចូល​ទៅជិត​ទីក្រុង​ធំ​បំផុត​ទី២របស់​ប្រទេស​ពី​ភាគ​ខាងជើង​ឈៀង​ខាងកើត​នៃ​ទីក្រុង​Athriaដែល​ស្ថិត​នៅក្បែរ​ទីក្រុង​Hama នៅ​ភាគ​ខាងលិច​នៃ​តំបន់ Saf Saf ក្នុង​ខេត្ត Aleppo ។

ឃ្លាំង​យោធា​ជាច្រើន​នៅក្នុង​តំបន់ Safira រង​ការឆាបឆេះ​ពី​ការវាយប្រហារ ហើយ​ប្រព័ន្ធ​ការការពារ​អាកា​សបាន​បាញ់​ទម្លាក់​កាំជ្រួច​ដែល​ហោះ​ចូលមកក្នុង​ទឹកដី។ គេ​មិនទាន់​ច្បាស់​ទេ​ថា​តើ​អាគារ​ទាំងនោះ​រង​ការខូចខាត​អ្វីខ្លះ​ពី​ការវាយប្រហារ​នេះ ហើយ​ការវាយតម្លៃ​ពី​ផលប៉ះពាល់​ស្ថិតក្នុង​ដំណើរការ។ មាន​សេចក្តីរាយការណ៍​ផងដែរ​ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​តែមួយ​រង​ការកំណត់​គោលដៅ​ក្នុងការ​វាយប្រហារ​មី​ស៊ី​ល​នោះ។

ទោះបីជា ពុំមាន​ភាគី​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ តែ​យ៉ាងណា​ការវាយប្រហារ​នោះ​មាន​លក្ខណៈ​ដូចនឹង​លំនាំ​នៃ​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​ដែល​តែងតែ​អនុវត្ត​ប្រឆាំងនឹង​កម្លាំង​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ប្រទេស​ស៊ី​រី។ តាម​ធម្មតា​ទីក្រុង TelAvivមិនបាន​ធ្វើការ​អត្ថាធិប្បាយ​អំពី​ប្រតិបត្តិការ​របស់​បុគ្គល​នោះទេ​ប៉ុន្តែថ្មីៗនេះ

បា​បង្ហាញ​សញ្ញា​ថា​កម្លាំង​របស់ខ្លួន​នឹង​បង្កើន​ការ​វាយឆ្មក់​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​ក្រុង Damascus ចាត់ទុកថា ជាការ​បំពាន​លើ​បូរណភាព​ទឹកដី​របស់ខ្លួន។ ការវាយប្រហារ​នៅ​ថ្ងៃ​ចន្ទ​ក្លាយជា​ការវាយប្រហារ​លើ​ក​ទី៦ហើយ​គេ​ជឿថា ការវាយប្រហារ​នោះ​ធ្វើឡើង​ដោយ​កម្លាំង​ក្រុង Tel Aviv ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ។

សម្រាប់​ការ​វាយឆ្មក់​ពេលព្រឹក​ព្រលឹម​នៅ​ថ្ងៃ​សុក្រ ឧទ្ធម្ភាគចក្រ​របស់​អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​ទីតាំង​យោធា​ជាច្រើន​នៅ​ខេត្ត Quneitra និង​ខេត្ត Daraa នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី។ ការវាយប្រហារ​នោះ​បង្ក​ការខូចខាត​ដល់​សម្ភារៈ​មួយចំនួន។

ហេតុការណ៍​នោះ​កើតឡើង​ក្រោយពី​ជន​ស៊ីវិល​ចំនួន៣នាក់​ស្លាប់ និង​មាន​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស​នៅក្នុង​ការវាយប្រហារ​រ​បស់​អ៊ីស្រាអែល​មួយ​ផ្សេងទៀត​នៅ​ថ្ងៃ​ចន្ទសប្តាហ៍​មុន ដែល​គេ​រាយការណ៍​ថា​ការវាយប្រហារ​ផ្តើមចេញពី​ដែនអាកាស​លី​បង់៕

ប្រភពព័ត៌មាន​RT ផ្សាយ​ថ្ងៃទី៤ ខែឧសភា​ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here