មេបញ្ជាការ​កំពូល​នៃ​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់​កា​ស្មៀ​រ​ត្រូវបាន​ទាហាន​ឥណ្ឌា​បាញ់​ស្លាប់​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម

0
មេបញ្ជាការ​កំពូល​នៃ​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់​កា​ស្មៀ​រ​ត្រូវបាន​ទាហាន​ឥណ្ឌា​បាញ់​ស្លាប់​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម

ភ្នំពេញ៖ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា មេបញ្ជាការ​នៃ​ក្រុម​សកម្មប្រយុទ្ធ Hizbul Mujahideen និង​សកម្មប្រយុទ្ធ៣​រូប​ផ្សេងទៀត​ត្រូវ​បាញ់សម្លាប់ ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ឥណ្ឌា​នៅ​តំបន់​កា​ស្មៀ​រ ។

យោងតាម​ប្រភព​របាយការណ៍​ក្នុង​តំបន់​បានអោយដឹងថា លោក Riyaz Naikoo ជា​មេដឹកនាំ​ក្រុម​បំបែក​ខ្លួន​ធំជាងគេ​នៅ​តំបន់ Himalayan ដែលជា​តំបន់​មាន​ជម្លោះ។ លោក​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា​ភេរ​វករ ហើយ​ប៉ូលិស​តំបន់​ចា​ម៊ូ និង​កា​ស្មៀ​រ​មាន​ប្រាក់រង្វាន់​ជិត ១៦ ០០០ ដុល្លារ​សម្រាប់​ទិញ​ក្បាល​របស់​មេ​ភេរ​វករ​រូបនេះ។

អាជ្ញាធរ​មូលដ្ឋាន​និយាយថា លោក Naikoo មាន​ជាប់ទាក់ទង​នឹង​ករណី​ភេរវកម្ម និង​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ធ្វើការ​ជ្រើសរើស​សាម​ជិ​ក​ចូល​ក្រុម​នេះ ហើយ​លោក​ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​ចូលរួម​សម្លាប់​មន្ត្រី​ពិសេស។

អធិការ​ប៉ូលិស​តំបន់​កា​ស្មៀ​រលោក Vijay Kumar ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា លោក Naikoo បាន​ជាប់​នៅក្នុង​ផ្ទះមួយ ហើយ​នៅ​ព្រឹក​នៃ​ថ្ងៃ​ការប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​បានកើត​ឡើង នៅពេលនោះ​ហើយ​ដែល​លោក Naikoo និង​សហការី​របស់គាត់​ត្រូវបាន​សម្លាប់។

លោក​បន្តទៀតថា មរណភាព​របស់លោក Naikoo ត្រូវបាន​គេ​ចាត់ទុកថា ជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​កងទ័ព​នៅ​តំបន់​កា​ស្មៀ​រ។ លោក​បន្ថែមថា សកម្មប្រយុទ្ធ​ចំនួន​ពីរ​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហារ​មួយ​នៅក្បែរនោះ​ក្នុងពេល​តែមួយ ដែលនាំឱ្យ​ចំនួន​សកម្ម​ប្រយុទ្ធ​បំបែក​ខ្លួន ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​វាយឆ្មក់​មាន​ចំនួន៤នាក់។

ក្រោយពី​ប្រតិបត្តិការ​នេះ​ចប់ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Imran Khan បាន​បង្ហោះ​សារ​នៅលើ​គណនី Twitter ផ្លូវការ​របស់លោក​ថា “ ភាព​មានៈ​របស់​ជនជាតិដើម​កា​ស្មៀ​រ​ប្រឆាំងនឹង​ការកាន់កាប់​របស់​ឥណ្ឌា​បង្កឱ្យមាន​ផលវិបាក​ផ្ទា​ល់ពី​ការគៀបសង្កត់ និង​ធ្វើឱ្យមាន​ការធ្វើឃាត​នៅ​តំបន់​កា​ស្មៀ​រ​របស់​ប្រទេស​ឥណ្ឌា” ៕

តំបន់ Himalayan គឺជា​ទឹកដី​ដែលមាន​ជម្លោះ​រវាង​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​អស់​រយៈពេល​ជាង៦០ឆ្នាំ​មកហើយ​ដោយ​ក្រុម​បំបែក​ខ្លួន​មួយចំនួន​បានទាមទារ​ឯករាជ្យភាព​ពេញលេញ ហើយ​អ្នក​ផ្សេងទៀត​ចង់​គេច​ចេញពី​ការគ្រប់គ្រង​របស់​ប្រទេស​ឥណ្ឌា និង​ទៅ​ចូលរួម​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន។ តំបន់​នេះ​ត្រូវបាន​បែងចែក​ជា​ពីរ​ស្រុក ដោយ​ស្រុក​មួយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​ប៉ា​គី​ស្ថាន និង​មួយទៀត​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​ឥណ្ឌា។

ទីក្រុង New Delhi បាន​ដកហូត​ឋានៈ​ពិសេស​របស់​តំន់​កា​ស្មៀ​រ​នៅ​ឆ្នាំ២០១៩ ដោយ​ដក​ស្វ័យភាព​ដែល​កំណត់​រួច និង​ដាក់ចេញ​នូវ​វិធានការ​សន្តិសុខ​តឹងរ៉ឹង ដែល​នៅតែ​បន្តអនុវត្ត​នៅ​ទីនោះ។ ការផ្លាស់ប្តូរ​នេះ​បង្កឱ្យមាន​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង​គួរឱ្យកត់សម្គាល់​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន រួមទាំង​បង្កឱ្យមាន​ការប៉ះទង្គិច​យោធា​មួយចំនួន​នៅតាម​ព្រំដែន៕

ប្រភពព័ត៌មាន​RT ផ្សាយ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here