អេស្បាញ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រយៈពេល២សប្តាហ៍​ទៀត

0
អេស្បាញ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រយៈពេល២សប្តាហ៍​ទៀត

ប្រទេស​អេស្បាញ​បាន​បន្ត​ភាពអាសន្ន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ រយៈពេល​ពីរ​សប្តាហ៍​ទៀត ដោយ​រាប់​ចាប់ពី​ថ្ងៃអាទិត្យ​នេះ។ ការបន្ត​នេះ​ធ្វើឱ្យ​រដ្ឋាភិបាល​អាច​គ្រប់​គ្រង​ចលនា​របស់​ប្រជាជន ដែលមាន​ការបន្ធូរបន្ថយ​ជាបណ្តើរ។

សភា​បានអនុម័ត​លើ​វិធានការណ៍​នេះ​នៅ​ថ្ងៃ​ពុធ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី Pedro Sanchez ដែលជា​ប្រមុខ​រដ្ឋាភិបាលចម្រុះ​ផុយស្រួយ​ទទួលបាន​ការគាំទ្រ​គ្រប់​ពី​គណបក្សប្រឆាំង ដើម្បី​អនុវត្ត​ការបោះឆ្នោត​នេះ។

នៅក្នុង​ប្រទេស​អេស្បាញ​មាន​មនុស្ស​ច្រើនជាង​ចំនួន ២៥ ០០០នាក់ បាន​ស្លាប់​ដោយសារ​ការឆ្លង​ជំងឺ​កូ​វីដ១៩ និង​ស្ថិត​នៅ​ក្រោម​ការបិទ​ដំណើរ​ចាប់តាំងពី​ថ្ងៃទី១៤ ខែមីនា។ ស្ថាន​ភាពអាសន្ន​បច្ចុប្បន្ន​ដល់ពេល​បញ្ចប់​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​សៅរ៍។

ទោះបីជា​ស្ថានការណ៍​កំពុងមាន​ភាព​ប្រសើរឡើង​ក៏ដោយ លោក Sanchez មានប្រសាសន៍ថា វា​មាន​ភាព​ចាំបាច់​​ដែល​ត្រូវតែ​បន្ត​រក្សា​ការ​រឹតបន្តឹង​ខ្លះ​ដើម្បី​ការពារ​មិនឱ្យ​មានការ​ឆ្លង​ថ្មី៕

ប្រភពព័ត៌មាន ​RT ផ្សាយ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here