ប្រទេស​ហូ​ឡង់​នឹង​បន្ធូ​បន្ថយ​វិធានការណ៍​បិទ​ដំណើរ​នៅ​សប្តាហ៍​ក្រោយ បន្ទប់ពីជំងឺកូវីដ១៩ បានស្ងប់ស្ងាត់បន្តិច

0

ប្រធាន​ក្រុមប្រឹក្សា​សុវត្ថិភាព​ហូ​ឡង់ មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹងធ្វើ​ការស៊ើបអង្កេត​ឯករាជ្យ និង​ពិនិត្យឡើងវិញ​នូវ​ការត្រៀម​លក្ខណៈ​របស់​ប្រទេស និងអនុវត្ត​នូវ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុងកំឡុងពេល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ១៩ ។

នៅ​ល្ងាច​ថ្ងៃ​ពុធ លោកនាយក​រដ្ឋមន្ត្រី Mark Rutte ប្រកាស​បង្ហាញ​ពី​គំរោង​រយៈពេល៣ខែ​ចំពោះ​វិធាន​បន្ធូរបន្ថយ​លើ​ការបិទ​ដំណើរ​នៅ​ពាក់កណ្តាល​ខែមីនា រួមទាំង​ការបើក​ដំណើរការ​សាលារៀន និង​អាជីវកម្ម​មួយចំនួន​ឡើងវិញ។ ការត្រួតពិនិត្យ​ឡើងវិញ​នឹង​ពិនិត្យមើល​លើ​កិច្ចការ​ត្រៀម​រៀបចំ​សម្រាប់​ស្ថានការណ៍​ឆ្លង​រាតត្បាត ការគ្រប់គ្រង​វិបត្តិ និង​វិធានការណ៍​ដែល​បាន​អនុវត្ត  និង​ការដកចេញ​នូវ​វិធានការណ៍​បិទ​ដំណើរ​ទាំងនោះ” ។

ការដកចេញ​នូវ​វិធានការណ៍​បិទ​ដំណើរ​នៅក្នុង​ប្រទេស​ហូ​ឡង់ នឹង​អនុវត្ត​នៅ​រយៈពេល០៤ខែ​ទៀត។ លោក Rutte  ព្រមាន​ថា ការឆ្លង​នឹង​អាច​ត្រូវបាន​ទប់ស្កាត់​ទាន់ពេល ប្រសិនបើ​មេរោគ​ថ្មី​នេះ​ចាប់ផ្តើម​រីក​រាលដាល​កាន់តែខ្លាំង។

លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា “ជំហាន​ដើម្បី​បើក​ដំណើរការ​សេដ្ឋកិច្ច និង​ដំណើរការ​សាធារណៈយឺតៗនឹង​ផ្តល់ឱ្យ​ប្រទេស​របស់​របស់​យើង​នូវ​ឱកាស​ដើម្បី​មើលទៅ​ស្ថានការណ៍​ខាងមុខ និង​រៀបចំ​ផែនការ​សម្រាប់​ពេលអនាគត ការប្រើប្រាស់​របាំងមុខ​នឹង​ក្លាយជា​កាតព្វកិច្ច​ចាំបាច់​ក្នុង​ដំណើរ​ដឹកជញ្ជូន​សាធារណៈ​ចាប់ពី​ថ្ងៃទី១ខែមិថុនា៕

ប្រភពព័ត៌មាន​RT ផ្សាយ​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here