ប្រទេស​ក្រិ​ក​នឹង​បើក​តំបន់​ទេសចរណ៍​បុរាណ​ឡើងវិញ​នៅ​ថ្ងៃទី១៨ ឧសភា

0

អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា តំបន់​ទេសចរណ៍​បុរាណ​ក្នុងប្រទេស​ក្រិ​ក រួមទាំង​ការកម្សាន្ត​ឡើង​ភ្នំ Acropolis លើ​ទីក្រុង​អា​តែ​ន​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី១៨ ខែឧសភា។

រដ្ឋាភិបាល​ក្រិ​ក​បានប្រកាស​បិទ​ប្រាសាទបុរាណ និង​សារមន្ទីរ​កាលពី​ពាក់កណ្តាល​ខែមីនា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩  ហើយ​សេចក្ដីប្រកាស​ថ្មី​នេះ​គឺជា​ការបន្ធូរបន្ថយ​លើ​ការ​រឹតត្បិត​នឹង​អនុវត្ត​បន្តិចម្តង។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោក Lina Mendoni មានប្រសាសន៍ថា សារមន្ទីរ​នឹង​បើក​ដំណើរ​នៅ​ពាក់កណ្តាល​ខែមិថុនា ខណៈដែល​ការសម្តែង​ដោយ​បើកចំហ​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ពាក់កណ្តាល​ខែកក្កដា ប៉ុន្តែ​លោក​បន្ថែមថា ទោះយ៉ាងណា​វិធានការណ៍​រក្សា​គម្លាត​ពីគ្នា​នឹង​ត្រូវបាន​អនុវត្ត។

តំបន់​ប្រវត្តិសាស្ត្រ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វិស័យ​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​ក្រិ​ក ហើយ​នឹងមាន​កិច្ចប្រឹងប្រែង​ជាច្រើន​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ភ្ញៀវទេសចរ​ឱ្យទៅ​ទស្សនា ក្រោយពី​មានការ​រឹតត្បិត​លើ​ការធ្វើដំណើរ និង​ការបិទទ្វារ ដែលជា​ហេតុ​នា​ឱ្យ​បាត់បង់​រាល់​ការ​កក់​នានា។

តន្ត្រីករ តារា​សម្តែង និង​សមាជិក​សិល្បៈ​ចំនួន​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ទាមទារ​ការគាំទ្រ​បន្ថែមទៀត​សម្រាប់​វិស័យ​របស់​ពួកគេ៕

ប្រភពព័ត៌មាន RT ផ្សាយ​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here