នាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា នឹងបញ្ចប់ការបិទដំណើរជាបណ្តើរៗចាប់ពីថ្ងៃច័ន្ទទី១១ ខែឧសភា។ ការរឹតបន្តឹងមួយចំនួននឹងនៅតែបន្តអនុវត្តនៅក្នុងទីក្រុងប៉ារីស ដោយទីនោះជាកន្លែងដែលករណីឆ្លងថ្មីកំពុងចរាចរនៅឡើយ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖“ចាប់ពីថ្ងៃច័ន្ទយើងនឹងដកវិធានការណ៍បិទដំណើរដែលចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៧ ខែមីនា…ប៉ុន្តែការអនុវត្តរបស់ប្រទេសនេះត្រូវបានបែងចែកជាពីរដំណាក់កាល ដោយសារតែជំងឺកូវីដ១៩ បានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅតាមតំបន់មួយចំនួនជាពិសេសនៅតំបន់ Ile de France ដែលមានប្រជាជនច្រើន។
នៅតំបន់ផ្សេងទៀតនៃប្រទេសបារាំង សាលាអនុវិទ្យាល័យ ហាងកាហ្វេ និងភោជនីយដ្ឋានអាចនឹងបើកដំណើរការវិញចាប់ពីដើមខែមិថុនាប្រសិនបើអត្រាឆ្លងនៅតែមានកំរិតទាប៕
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០









