អារ៉ាប់​ប៊ី​សា​អូឌីត​ស្វាគមន៍​ការបង្កើត​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីរ៉ាក់

0

ក្រសួងការបរទេស​អា​រ៉ាប៊ីសាអ៊ូឌីត​បាន​ស្វាគមន៍​ការបង្កើត​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីរ៉ាក់ ដែល​ដឹកនាំ​ដោយ​លោក Mustafa Al-Kadhimi កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រសួង​បាន​បន្ថែមថា​ព្រះរាជាណាចក្រ​នេះ​គាំទ្រ​ដល់​ប្រទេស​អ៊ីរ៉ាក់ ហើយ​ប្រទេស​របស់ខ្លួន​ក៏បាន​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​ប្រទេស​អ៊ីរ៉ាក់ ក៏ដូចជា​ការពង្រឹង​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ទទួលបាន​នូវ​សុវត្ថិភាព និង​សន្តិសុខ​ក្នុង​តំបន់ និង​ការពារ​ការជ្រៀតជ្រែក​ពី​ខាងក្រៅ។

នៅមុននេះ​ព្រះមហាក្សត្រ Salman របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​ព្រះអង្គម្ចាស់ Mohammed bin Salman បាន​អបអរសាទរ​ដល់​លោក Al-Kadhimi ដែល​បាន​បង្កើត​រដ្ឋាភិបាល។

លោក​Al-Kadhimi បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដោយ​សមាជិកសភា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​មានការ​ចរចា​នយោបាយ​ជាច្រើន​សប្តាហ៍ ខណៈដែល​ប្រទេស​នេះ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​ការធ្លាក់ចុះ​តម្លៃ​ប្រេង និង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​រ៉ូ​ណា៕

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here