លោក Trump ជជែក​ជាមួយ​លោក Putin តាម​ទូរស័ព្ទ ដើម្បី​ប​ញ្ចូ​ន​ជំនួយ​វេជ្ជសាស្ត្រ​ទៅ​រុស្ស៊ី

0

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump ផ្តល់ជំនួយ​វេជ្ជសាស្ត្រ​ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​ជួយ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ១៩  ក្រោយពី​មានការ​ជជែក​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ថ្ងៃ​ព្រហស្បតិ៍។

យោងតាម​សេចក្តីថ្លែងការណ៍​បង្ហាញ​ថា ប្រធានាធិបតី​ទាំងពីរ​ក៏បាន​ពិភាក្សា​ពី​ទីផ្សារ​ប្រេង​ពិភពលោក​ផងដែរ ដោយ​កត់សម្គាល់​ពី​ការគាំទ្រ​របស់លោក​ទាំង​ពីរ​ចំពោះ​កិច្ចព្រមព្រៀង​ទិន្នផល​កាលពី​ខែ​មុន​រវាង​អង្គភាព OPEC និង​រោងចក្រ​ផលិត​មិនមែន​អង្គភាព OPEC ដោយ​មេដឹកនាំ​ទាំងពីរ​រូប​បាន​និយាយថា កត្តា​នេះ​បាន​ជួយ​ធ្វើឱ្យ​តម្លៃ​ប្រេង​មាន​ស្ថេរភាព។

សេត​វិមាន​បាន​និយាយថា​ក៏មាន​ការពិភាក្សា​អំពី​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ផងដែរ ហើយ​មេដឹកនាំ​នានា​បាន​ពិភាក្សា​ពី​បំណងប្រាថ្នា​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុងការ​គ្រប់គ្រង​អាវុធ។

លោក Judd Deere លេខាធិការ​រង​របស់​សេត​វិមាន​មានប្រសាសន៍ថា៖ “ប្រធានាធិបតី Trump បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា សហរដ្ឋអាមេរិក​ប្តេជ្ញា​គ្រប់គ្រង​មិនឱ្យ​មានការ​ប្រើ​អាវុធ​ប្រកបដោយ​ប្រសិទ្ធភាព ដែល​មិនមែន​តែ​លើ​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​លើ​ប្រទេស​ចិន​ផងដែរ ហើយ​ទន្ទឹង​រងចាំ​ការពិភាក្សា​នាពេល​អនាគត​ដើម្បី​ជៀសវាង​ការប្រកួតប្រជែង​ដណ្តើម​អាវុធ​ដែលមាន​តម្លៃ​ថ្លៃ។

លោក Deere បន្ថែមថា លោក Trump ក៏បាន​និយាយ​ជាមួយ​លោក Putin ក្នុងការ​រំលឹក និង​បញ្ជាក់​ពី​ខួប​លើក​ទី៧៥នៃ​ទិវា​ជ័យជំនះ​អឺរ៉ុប​ផងដែរ៕

ប្រភពព័ត៌មាន RT ផ្សាយ​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here