រដ្ឋាភិបាលអេស្ប៉ាញត្រូវបានគេរំពឹងថានឹងសម្រេចចិត្តនៅថ្ងៃសុក្រនេះដែលតំបន់របស់ខ្លួនជាច្រើនដូចជាបារ ភោជនីយដ្ឋាន និងកន្លែងគោរពបូជាជាច្រើនទៀត អាចនឹងបើកដំណើរការឡើងវិញនៅដំណាក់កាលបន្ទាប់នៃការចាកចេញជាបណ្តើរៗពីការបិទប្រទសដោយសារតែមេរោគវីរុសកូរ៉ូណានេះ។
វាមើលទៅដូចជាទីក្រុងម៉ាឌ្រីដ និងកាតាឡាននឹងមិនដើរទៅមុខទៀតទេ ប៉ុន្តែនៅក្នុងសញ្ញានៃជីវិតវិលត្រឡប់ទៅរកភាពធម្មតាវិញនោះ ឆ្នេរសមុទ្រជាច្រើនរបស់ទីក្រុងបាសេឡូណាបានបើកទ្វាររយៈពេលខ្លីចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១០ ព្រឹកថ្ងៃសុក្រ ដើម្បីអនុញ្ញាតឱ្យមនុស្សអាចហែលទឹក និងរត់លេងបាន។ មនុស្សជាច្រើនអាចជិះក្តារនៅលើទឹកបាន ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប៉ូលិស។

ទោះយ៉ាងណាក៏ដោយនោះ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់អេស្ប៉ាញបានកើនឡើងដល់ ២២៩ នាក់កាលពីថ្ងៃសុក្រកើនឡើងពី ២១៣ នាក់កាលពីថ្ងៃមុននេះបើយោងតាមក្រសួងសុខាភិបាល។ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ២៦,២៩៩ នាក់ពីចំនួន ២៦,០៧០ នាក់កាលពីថ្ងៃព្រហស្បតិ៍ហើយចំនួនករណីដែលបានធ្វើរោគវិនិច្ឆ័យបានកើនឡើងដល់ ២២២,៨៥៧ កើនឡើងពី ២២១.៤៤៧ កាលពីថ្ងៃមុននេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០









