លេខាធិការសារព័ត៌មានលោកស្រី Anna Usachyova មានប្រសាសន៍នៅថ្ងៃពុធថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Olga Lyubimova បានធ្វើតេស្តមានមេរោគជំងឺកូវីដ១៩ ។ លោកស្រីមានចេញរោគសញ្ញាស្រាល និងកំពុងធ្វើការចេញពីផ្ទះ។
ប្រភពបន្តថា រដ្ឋមន្ត្រីរៀបចំកិច្ចពិភាក្សាការងារជាទ្រង់ទ្រាយសន្និសីទវីដេអូ ហើយលោកស្រីចូលរួមក្នុងការប្រជុំ និងការចរចាតាមអ៊ិនធឺរណិត។ ប្រភពបន្ថែមទៀតថា ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោកស្រីរដ្ឋមន្ត្រីគឺពុំមាននោះទេ។
យោងតាមប្រភពព័ត៌មានពីមជ្ឈមណ្ឌលឆ្លើយតបរបស់ប្រទេសបានឱ្យដឹងថា គិតត្រឹមថ្ងៃ ទី៦ ខែឧសភា មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ីមានចំនួន ១៦៥៩២៩នាក់ និងមានអ្នកស្លាប់ចំនួន ១៥៣៧ នាក់។
នាយករដ្ឋមន្ត្រីលោក Mikhail Mishustin និងរដ្ឋមន្ត្រីក្រសួងសំណង់លោក Vladimir Yakushev ធ្លាប់បានបង្ហាញថា ពួកគេបានឆ្លងជំងឺនេះ៕
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០









