យោងតាមប្រភពព័ត៌មានពីសាកលវិទ្យាល័យ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា សាស្ត្រាចារ្យវេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យ Pittsburgh នៅសហរដ្ឋអាមេរិក ដែលកំពុងធ្វើការយ៉ាងប្រសព្វក្នុងការស្រាវជ្រាវអំពីជំងឺកូវីដ១៩ ត្រូវបានគេបាញ់សម្លាប់។
អ្នកស៊ើបអង្កេតជឿជាក់ថា បុរសមិនស្គាល់អត្តសញ្ញាណ ដែលគេឃើញដេកស្លាប់នៅក្នុងឡានជាអ្នកបាញ់សម្លាប់លោក Bing Liu ដល់ក្នុងផ្ទះ មុនពេលបុរសមិនស្គាលអត្តសញ្ញាណនោះត្រលប់មកឡានវិញ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ យោងតាមប្រភពក្រុមស៊ើបអង្កេតពលបាល Brian Kohlhepp បានឱ្យដឹងថា ប៉ូលិសជឿថា បុរសទាំងពីរស្គាល់គ្នាទៅវិញទៅមក ប៉ុន្តែគេសន្និដ្ឋានបណ្តោះអាសន្នថា ឃាតករសម្លាប់លោក Liu ដោយសារលោក Liu ជាជនជាតិចិន។
សាកលវិទ្យាល័យបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “សាកលវិទ្យាល័យពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពដ៏សោកសៅរបស់លោក Bing Liu ដែលជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញ និងតែងតែទទួលបានការកោតសរសើរពីមិត្តរួមការងារនៅសាកលវិទ្យាល័យ Pittsburgh ។ សាកលវិទ្យាសូមសំដែងការសោកស្តាយយ៉ាងខ្លាំងក្រៃលែងចំពោះក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងាររបស់លោក Liu ក្នុងអំឡុងពេលដ៏លំបាកនេះ”
សហសេវិកលោក Bing Liu នៅនាយកដ្ឋានជីវវិទ្យា និងប្រព័ន្ធជីវវិទ្យានៃសាកលវិទ្យាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Bing Liu ឈានដល់ការរកឃើញនូវ យល់ដឹងលំអិតអំពីកោសិកាមេរោគ ដែលឆ្លងចេញពីមេរោគ SARS-CoV-2 និងមូលដ្ឋានកោសិកាមេរោគដ៏ស្មុគស្មាញ។
សមាជិកសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យពិពណ៌នាអំពីលោក Bing Liu ថា ជាអ្នកស្រាវជ្រាវ និងជាមគ្គទេសក៍ដ៏ឆ្នើមម្នាក់ ហើយពួកគេបានសន្យាថានឹងបញ្ចប់ការស្រាវជ្រាវរបស់លោកនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតឧត្តមភាពផ្នែកវិទ្យាសាស្ត្ររបស់លោក៕
ប្រភពព័ត៌មាន CNN ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០









