ភេរវ​ករ​ស្លាប់ និង​របួស​ពី​ការប៉ះទង្គិច​នៅ​ទីក្រុង Tal Tamer

0

រាជធានី Hasaka៖ ភេរវ​ករ​មួយចំនួន​បាន​ស្លាប់ និង​មួយចំនួនទៀត​បាន​រង​របួស បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ភេរវ​ករ​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក Erdogan ដោយ​ពួកគេ​ប្រើប្រាស់​អាវុធ​ជាច្រើន​ប្រភេទ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង Tal Tamer ក្នុង​រាជធានី Hasaka ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី។

ប្រភពព័ត៌មាន​ក្នុង​តំបន់​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា ការប៉ះទង្គិច​គ្នា​ផ្ទុះឡើង​រវាង​ក្រុម Sultan Murad គាំទ្រ​ដោយ​ទួរគី ជាមួយនឹង​ក្រុម​ភេរ​វករ al-Hamzat ដែល​តាំងនៅ​ក្នុង​តំបន់​ចន្លោះ​ភូមិ al-Daoudia និង​ភូមិ al-Arisha ភាគ​ខាងលិច​នៃ​ក្រុង​ Tal Tamer នៅ​ភាគ​ខាងជើង​រាជធានី Hasaka ។

ប្រភព​ដដែល​បន្ថែមថា ការប៉ះទង្គិច​គ្នា​បានបញ្ចប់ ហើយ​មាន​ភេរវ​ករ​មួយចំនួន​ស្លាប់ និងរងរបួស។ ហេតុការណ៍​នេះ​បង្ហាញថា មានការ​កើនឡើង​នៃ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ភេរ​វករ និង​មានពេលខ្លះ​ការប៉ះទង្គិច​គ្នា​ប្រដាប់​ដោយ​អាវុធ​បាន​បណ្តាលឱ្យ​អ្នកស្រុក​ជាច្រើន​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ៕

ប្រភពព័ត៌មាន SANA ផ្សាយ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here