ទីក្រុង Aleppo ៖ ការផ្ទុះគ្រាប់បែក IED នៅថ្ងៃសៅរ៍ កើតឡើងនៅផ្សារមួយកន្លែងក្នុងទីក្រុង al-Bab ភាគខាងជើងនៃទីក្រុង Aleppo ជាកន្លែងដែលក្រុមភេរវករគាំទ្រដោយកម្លាំងទួរគីបានបោះទីតាំង។
ប្រភពព័ត៌មានក្នុងស្រុកផ្សាយថា គ្រាប់បែកIEDមួយបានផ្ទុះភ្លាមៗមុនម៉ោង៧ និង២០ នាទីយប់ នៅតាមផ្លូវក្បែររង្វង់មូល al-Center នៅចំកណ្តាលទីក្រុងal-Bab។ ការផ្ទុះនេះបានសម្លាប់ជនស៊ីវិលចំនួនម្នាក់ និងបង្កឱ្យមនុស្សរងរបួសចំនួន២០នាក់ផ្សេងទៀត រួមទាំងបានបណ្តាលឱ្យសម្ភារៈជាច្រើនរងការខូចខាត៕
ប្រភពព័ត៌មាន SANA ផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០









