ប៉ូលិស​ក្រុង Basra បាន​បិទ​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​អ៊ីស្លាម​ជុំវិញ​ការបាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ

0

អាជ្ញាធរ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បួ​ង​នៃ​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ចន្ទ​នេះ បាន​បញ្ជា​ឱ្យ​បិទ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​អ៊ីស្លាម Thaar al-Allah បន្ទាប់ពី​ឆ្មាំ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​នេះ​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ក្រុមអ្នកតវ៉ា​នៅ​ខាងក្រៅ​ក​ទីស្នាក់ការ​បក្ស។

អគ្គស្នងការ​ប៉ូលិស​ក្រុង Basra បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ក្រុមអ្នកតវ៉ា​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស Thaar al-Allah មួយ​យប់​ថ្ងៃអាទិត្យ​ហើយ​បាន​គប់​គ្រាប់បែក​សាំង​ទៅលើ​អគារ​ស្នាក់ការ​បក្ស ក្រោយមក​ក៏មាន​ការឆ្លើយតប​ដោយ​អាវុធ​ពី​សំណាក់​ឆ្មាំ​យាម។

សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា​យ៉ាងហោចណាស់​អ្នក​តវ៉ា​ពីរ​នាក់​បាន​រងរបួស​នៅក្នុង​ឧប្បត្តិ​ហេតុនេះ។ កងកម្លាំង​ប៉ូលិស​ក៏បាន​នាំ​ឆ្មាំ​យាម និង​ធ្វើការ​ឃុំឃាំង​មុនពេល​បិទ​ការិយាល័យ​ស្នាកការ​បក្ស​នេះ៕

ប្រភពព័ត៌មាន​ពី Baghdad Post ចេញផ្សាយ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here