ខ្មាន់កាំភ្លើង​បាញ់ប្រហារ​លើ​មន្ទី​ពេទ្យ MSF នៅ​ទីក្រុង Kabul

0

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា គេ​លឺ​សំឡេង​នៃ​ការផ្ទុះ​គ្រាប់បែក និង​ការផ្ទុះអាវុធ​ចេញពី​ខាងក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ខាងលិច​ទីក្រុង Kabul។ មន្ទី​ពេទ្យ​នោះ​ដំណើរការ​ដោយ​អង្គភាព​ក្រុម​ពេទ្យ​គ្មាន​ព្រំដែន (MSF)។ ប្រភព​បន្ថែមថា​បុគ្គលិក​ពេទ្យ​បាន​ជាប់​នៅ​ខាងក្នុង​ខណៈពេលដែល​ការវាយប្រហារ​បាន​ផ្ទុះឡើង។

មន្ទី​ពេទ្យ​នោះ​មាន​ទីតាំង​នៅក្នុង​តំបន់ Dasht-e-Barchi នៃ​រាជធានី​អា​ហ្វ​ហ្គា​នី​ស្ថាន។ ប្រភពព័ត៌មាន ​TOLO News បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មានការ​ផ្ទុះ​ចំនួន​ពីរលើក​ត្រូវបាន​គេ​លឺ​ចេញពី​ទីតាំង​កើតហេតុ។

របាយការណ៍​ខ្លះ​បាន​អះអាងថា​យ៉ាងហោចណាស់​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​មួយ​បានកើត​ឡើង​នៅពេលដែល​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​ចូលដល់​ក្នុង​បរិវេណ​មន្ទីរពេទ្យ​និង​បើក​ការវាយប្រហារ។ យោងតាម​ប្រភព​អ្នកយកព័ត៌មាន​នៅក្នុង​ក្រសួងមហាផ្ទៃ​បង្ហាញថា ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅពេលដែល​មន្ទីរពេទ្យ​មាន​ផែនការ​ថា​នឹង​មានការ

អ​ញ្ចើ​ញ​ទស្សនកិច្ច​ពី​អនុរដ្ឋមន្ត្រី​សុខាភិបាល។ ទាំង​អត្តសញ្ញាណ​របស់​ខ្មាន់កាំភ្លើង និង​របាយការណ៍​លំ​អី​ត​អំពី​គ្រោះថ្នាក់​មិនទាន់​ទទួលបានភ្លាមៗនោះទេ។ ប៉ុន្តែ​សាក្សី​និយាយថា យ៉ាងហោចណាស់​មាន​ជន​ស៊ីវិល​រងរបួស​ចំនួន៣នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ជម្លៀស​ចេញពី​កន្លែងកើតហេតុ។

អ្នក​វាយប្រហារ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ព្យាយាម​ចូលក្នុង​ផ្ទះសំណាក់​មួយ​នៅក្បែរ​បរិវេណ​មន្ទីរពេទ្យ​ដែលមាន​បុគ្គលិក​បរទេស​ស្នាក់នៅ។ អង្គភាព​ពេទ្យ MSF បាន និង​កំពុងតែ​គាំទ្រ​ដល់​មន្ទីរពេទ្យ Dasht-e-Barchi ដែល​ផ្តល់​ការថែទាំ​សុខភាព​មាតា។ អង្គភាព​នេះ​និយាយថា មន្ទី​ពេទ្យ​នេះ​ជា​កន្លែង​តែមួយគត់​នៅក្នុង​សង្កាត់​ដែលមាន​ប្រជាជន​ចំនួន​ច្រើនជាង​មួយ​លាន​នាក់​ដែល​វា​ជាម​ន្ទី​ពេទ្យ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ដឹកជញ្ជូន​អ្នកជំងឺ​បន្ទាន់ និង​ធ្វើការ​ជ​ញ្ចូ​ន​ស្មុគស្មាញ៕

ប្រភពព័ត៌មាន​RT ផ្សាយ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here