មូលដ្ឋាន​អង្គភាព​កង​ទ័​រអា​រ៉ាប់-ស៊ី​រី​នៅ​តំបន់ al-Ghab រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ពី​ក្រុម​ភារ​វករ

0

ទីក្រុង Hama ៖ មូលដ្ឋាន​អង្គភាព​កងទ័ព​អារ៉ាប់-ស៊ី​រី មួយកន្លែង​រង​ការវាយប្រហារ​ពី ក្រុម​ភេរវ​ករ​បណ្ដាលឱ្យ​រង​ការខូចខាត​ធ្ងន់ធ្ងរ។

យោងតាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​ថា ទីតាំង​យោធា​មួយកន្លែង​របស់​អង្គភាព​កង​ទ័​រអា​រ៉ាប់-ស៊ី​រី​នៅ​ខាងជើង​តំបន់ al-Ghab ស្ថិតនៅ​ខាងលិច​ទីក្រុង Hama ត្រូវបាន​ក្រុម​ភេរវ​ករ​ដឹកនាំ​ដោយ “Hurras al-Deen” និង “Turkistani Islamic Party” វាយប្រហារ​នៅមុន​ពេល​ថ្ងៃត្រង់​នៅ​ថ្ងៃអាទិត្យដោយ​ប្រើប្រាស់​កាំភ្លើង​ធំ និង​សព្វាវុធ​ទំនើប។

ប្រភពព័ត៌មាន​បន្ថែម​ថា ការបាញ់​តបត​កើតមានឡើង​ផ្តើមភ្លាមៗ ក្រោយពី​មានការ​វាយប្រហារ​ពី​ភេរ​វករ ហើយ​កា​ររ​ប៉ះទង្គិច​គ្នា​នោះ​បន្ត​រហូតដល់​ព្រឹក​ថ្ងៃ​ច័ន្ទ។ កងទ័ព​ដណ្តើម​បានកា​រ​គ្រប់គ្រង​ទីតាំង​មកវិញ ប៉ុន្តែ​ភាគី​ទាំងសងខាង​រងរបួស​ជាច្រើន៕

ប្រភពព័ត៌មាន SANA ផ្សាយ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here