រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បញ្ជា​អោយ​បង្ខាំង​ខ្លួន​រយៈពេល ២ សប្តាហ៍​សំរាប់​អ្នកធ្វើដំណើរ​ចូលមក​ចាប់ពី​ថ្ងៃទី១៥-២៤ ខែឧសភា

0

រដ្ឋាភិបាល​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​បាន​បញ្ជា​ឲ្យ​មានការ​ដាក់​ឲ្យ​នៅ​ដាច់​រយៈពេល ២ សប្តាហ៍​សម្រាប់​អ្នកដំណើរ​ទាំងអស់​ដែល​ចូលមក​ប្រទេស​អេ​ស្ប៉ា​ញ​ចាប់ពី​ថ្ងៃទី ១៥ ខែឧសភា​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នេះ។

យោងតាម​បទបញ្ជា​ជា​ផ្លូវ​ការដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា អ្នកដំណើរ​ដែល​ចូលមក​នឹងត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​ទៅខាង​ក្រៅ​ដើម្បី​ទិញ​ឥ​វ៉ាន់ ការ​ទស្សនា​មណ្ឌល​សុខភាព និង​ក្នុងស្ថានភាព​ដែល​ត្រូវការ។

ការដាក់​ឱ្យនៅ​ដាច់​ឆ្ងាយ​ត្រូវបាន​អនុវត្ត​សម្រាប់​អ្នកដំណើរ​ទាំងអស់​ដែល​ចូលក្នុង​ប្រទេស​នៅ​ចន្លោះ​ពីថ្ងៃ​ទី ១៥ ដល់​ថ្ងៃទី ២៤ ខែឧសភា​នៅពេលដែល​ស្ថានភាព​អាសន្ន​ដល់ទី​បញ្ចប់។ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​និយាយថា​បទបញ្ជា​ការដាក់​ប​ង្ខាំ​ង​ខ្លួន​នេះ​អាច​ត្រូវបាន​ពង្រីក​រួមគ្នា​ជាមួយនឹង​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ផងដែរ។ រហូតមកដល់​ពេលនេះ ប្រទេស​អេ​ស្ប៉ា​ញ​បាន​ពង្រីក​ការ​រឹតបន្តឹង​របស់ខ្លួន​ចំនួន ៤ ដង​ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា​មក៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here