យន្ដហោះដែលមិនស្គាល់អត្តសញ្ញាណបានធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងចាប់ពីម៉ោង ៥:០០ព្រឹក រហូតដល់ម៉ោង៩:០០ព្រឹកម៉ោងនៅស៊ីរី លើទីតាំងរបស់កម្លាំងអ៊ីរ៉ង់ និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅមូលដ្ឋាន Imam Ali ស្ថិតនៅតំបន់ក្បែរ Al-Sekka និងនៅវាលខ្សាច់ Al-Bokamal ភាគខាងកើតជាយក្រុង Deir Ezzor។
ការវាយប្រហារនេះបានបន្សល់ទុកនូវអ្នកស្លាប់ និងរបួស ហើយនិងខូចខាតទីតាំង និងឃ្លាំងអាវុធជាច្រើន។
ប្រភពពីអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានប្រាប់បន្ថែមទៀតថារថយន្ដយោធាដែលចូលរួមជាមួយកងកម្លាំងបានដឹកជញ្ជូនកងជីវពលដែលបានស្លាប់ និងរងរបួសទៅកាន់ប្រទេសអ៊ីរ៉ាក់ ខណៈដែលកងកំលាំងអ៊ីរ៉ង់នៅវាលខ្សាច់ Al-Bokamal កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ដើម្បីប្រមូលកងទ័ពបន្ថែមទៀត។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០