ការវាយប្រហារ​តាម​អាកាស​លើ​ទីតាំង​របស់​អ៊ីរ៉ង់​នៅ​ជិត​ព្រំដែន​ស៊ី​រី – អ៊ីរ៉ាក់​បណ្តាល​ឲ្យ មនុស្ស​ស្លាប់ និង​របួស

0

យន្ដហោះ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើការ​វាយប្រហារ​តាម​អាកាស​យ៉ាងខ្លាំង​ចាប់ពី​ម៉ោង ៥:០០ព្រឹក រហូតដល់​ម៉ោង៩:០០ព្រឹក​ម៉ោង​នៅ​ស៊ី​រី លើ​ទី​តាំងរបស់​កម្លាំង​អ៊ីរ៉ង់ និង​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​មូលដ្ឋាន Imam Ali ស្ថិតនៅ​តំបន់​ក្បែរ Al-Sekka និង​នៅ​វាល​ខ្សាច់ Al-Bokamal ភាគ​ខាងកើត​ជាយក្រុង Deir Ezzor។

ការវាយប្រហារ​នេះ​បាន​បន្សល់ទុក​នូវ​អ្នកស្លាប់ និង​របួស ហើយ​និង​ខូចខាត​ទីតាំង និង​ឃ្លាំង​អាវុធ​ជាច្រើន។

ប្រភពពី​អ្នក​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ប្រាប់​បន្ថែមទៀតថា​រថយន្ដ​យោធា​ដែល​ចូលរួម​ជាមួយ​កងកម្លាំង​បាន​ដឹកជញ្ជូន​កងជីវពល​ដែល​បាន​ស្លាប់ និង​រងរបួស​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់    ខណៈដែល​កងកំលាំង​អ៊ីរ៉ង់​នៅ​វាល​ខ្សាច់ Al-Bokamal កំពុងស្ថិត​ក្នុងការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ប្រមូល​កងទ័ព​បន្ថែមទៀត។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here