ប្រទេសស៊ីរ៉ី៖សមាជិកសហគមន៍ស៊ីរីនៅប្រទេសគុយបា បានធ្វើការថ្កោលទោសថា វាជាការប៉ុនប៉ងឥតប្រយោជន៍ធ្វើឡើងដើម្បីបំផ្លាញការប្តេជ្ញាចិត្តរបស់ប្រជាជនស៊ីរី ចំពោះហេតុ ការណ៍បំផ្ទុះភេរវកម្មកំណត់គោលដៅលើរថយន្តយោធានៅទីក្រុងដាម៉ាស់នៅថ្ងៃពុធ។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមសហគមន៍បានលើកឡើងថា ហេតុការណ៍ផ្ទុះទាំងនេះមានបំណងបំផ្លាញសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសស៊ីរី និងលើកកម្ពស់ទំនុកចិត្តរបស់អង្គការភេរវករ ដែលទទួលបរាជ័យជាបន្តបន្ទាប់នៅក្នុងដៃរបស់កងទ័ពអារ៉ាប់ស៊ីរី។
ក្រុមសហគមន៍បានបញ្ជាក់ថា អំពើឧក្រិដ្ឋកម្មទាំងនេះនឹងមិនអាចធ្វើឲ្យប្រជាជនស៊ីរីចុះចាញ់ និងមិនអាចបញ្ឈប់កម្លាំងទ័ពពីការបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មបានឡើយ។ ពួកគេបានចូលរួមរំលែកទុក្ខដល់គ្រួសារសព និងបានជូនពរអោយអ្នករបួសឆាប់ជាសះស្បើយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១