ការបំផ្ទុះភេរវកម្ម​ ដែលប៉ុនប៉ងឥតប្រយោជន៍ធ្វើឡើងដើម្បីបំផ្លាញការប្តេជ្ញាចិត្តរបស់ប្រជាជនស៊ីរី

0

ប្រទេសស៊ីរ៉ី៖​សមាជិកសហគមន៍ស៊ីរីនៅប្រទេសគុយបា បានធ្វើការថ្កោលទោសថា វាជាការប៉ុនប៉ងឥតប្រយោជន៍ធ្វើឡើងដើម្បីបំផ្លាញការប្តេជ្ញាចិត្តរបស់ប្រជាជនស៊ីរី ចំពោះហេតុ ការណ៍បំផ្ទុះភេរវកម្មកំណត់គោលដៅលើរថយន្តយោធានៅទីក្រុងដាម៉ាស់នៅថ្ងៃពុធ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមសហគមន៍​បានលើកឡើង​ថា​ ហេតុការណ៍​ផ្ទុះ​ទាំង​នេះ​មាន​បំណង​បំផ្លាញ​សន្តិសុខ និង​ស្ថិរភាព​នៅក្នុងប្រទេស​ស៊ីរី និងលើកកម្ពស់ទំនុកចិត្តរបស់អង្គការភេរវករ ដែលទទួលបរាជ័យជាបន្តបន្ទាប់នៅក្នុងដៃរបស់កងទ័ពអារ៉ាប់ស៊ីរី។

ក្រុមសហគមន៍បានបញ្ជាក់ថា អំពើ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​នឹង​មិនអាច​ធ្វើ​ឲ្យ​ប្រជាជន​ស៊ីរី​ចុះ​ចាញ់​ និងមិនអាចបញ្ឈប់កម្លាំងទ័ពពីការបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មបានឡើយ។ ពួកគេបានចូលរួមរំលែកទុក្ខដល់គ្រួសារសព និងបានជូនពរអោយអ្នករបួសឆាប់ជាសះស្បើយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here