ក្រុមសកម្មប្រយុទ្ធ ២៥នាក់សុំចុះចាញ់នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន

0

ប្រទេសអាហ្វហ្គានីស្ថាន៖ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នៅភាគ​ខាងកើត​ខេត្តណានហ្គាហារ ​បានប្រាប់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ២៥នាក់ ដែលមានពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISបានដាក់អាវុធ និងសុំចុះចាញ់អាជ្ញាធរក្នុងទីក្រុងចាឡាឡាបាដនៅថ្ងៃសៅរ៍។

លោកម៉ូហាម៉ាដ បាស្ហៀរ មានប្រសាសន៍ថា អតីតក្រុមសកម្មប្រយុទ្ធធ្លាប់ធ្វើសកម្មភាព យ៉ាងសកម្មនៅក្នុងស្រុកស្ពីនហារ ស្រុកប៉ាជីរ៉ាហ្គាម និងស្រុកបាទីគត់ ហើយកម្លាំង សន្តិសុខបានព្យាយាមធ្វើឱ្យស្ថានការណ៍នៅខេត្តណានហ្គាហារ និងតំបន់ជុំវិញមានស្ថេរភាពបន្ថែមទៀត។

អតីតសមាជិកក្រុមសកម្មប្រយុទ្ធលោកហ្សៀវឌីនបានអំពាវនាវដល់ក្រុមបះបោរទាំងអស់ឲ្យបោះបង់ការប្រយុទ្ធ និងគាំទ្រសន្តិភាព និងសន្តិសុខនៅប្រទេសអាហ្វហ្គានីស្ថានក្នុងសុន្ទរកថារបស់លោកនៅក្នុងពិធីចុះចាញ់។

នេះ​ជា​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ទីពីរ​ហើយ ​ដែល​បាន​សុំចុះចាញ់​នឹង​អាជ្ញាធរ​ក្នុង​ខេត្តណាន ហ្គាហារ។ នៅថ្ងៃសុក្រសប្តាហ៍មុន មានសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ចំនួន ៥៥នាក់បានសុំចុះចាញ់អាជ្ញាធរនៅក្នុងស្រុកចាឡាឡាបាដ។

គួរបញ្ជាក់ផងដែរថា ​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS រឹងរូស ដែលបាន​ធ្វើ​សកម្មភាព​នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ត ណានហ្គាហារ ជាមួយនឹងស្រុកចាឡាឡាបាដ ដែលមានចម្ងាយ ១២០គីឡូម៉ែត្រ មិនទាន់ធ្វើការ​អត្ថាធិប្បាយ​អំពី​ស្ថានការណ៍បន្តនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here