ប្រទេសស៊ីរី៖ស្ត្រីម្នាក់រងរបួសក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់រ៉ូកែតលើភូមិបារ៉ាកានៅភាគខាងជើងទីក្រុងហាម៉ា។
មន្ត្រីប៉ូលិសប្រាប់ភ្នាក់ងារសារព័ត៌មានសាណាឲ្យដឹងថា គ្រាប់រ៉ូកែតដែលបាញ់ដោយក្រុមភេរវករ បានធ្លាក់លើផ្ទះប្រជាជននៅក្នុងភូមិអាល់បារ៉ាកា បណ្ដាលឲ្យស្ត្រីម្នាក់រងរបួស រួមទាំងបង្កការខូចខាតដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមភេរវករនោះគឺជាក្រុមភេរវករដែលបានពង្រាយកម្លាំងនៅភូមិអាល់សឺរម៉េននីយ៉ាស់ក្នុងតំបន់អាល់កាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសស៊ីរី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២