ក្រុមភេរវករវាយប្រហារលើភូមិអាល់បារ៉ាកា បណ្តាលឲ្យស្តីម្នាក់រងរបួស

0

ប្រទេសស៊ីរី៖ស្ត្រីម្នាក់រងរបួសក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់រ៉ូកែត​លើភូមិបារ៉ាកានៅភាគខាងជើងទីក្រុងហាម៉ា។

មន្ត្រីប៉ូលិសប្រាប់ភ្នាក់ងារសារព័ត៌មានសាណាឲ្យដឹងថា គ្រាប់រ៉ូកែតដែលបាញ់ដោយក្រុមភេរវករ បានធ្លាក់លើផ្ទះប្រជាជននៅក្នុងភូមិអាល់បារ៉ាកា បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស រួមទាំង​បង្កការ​ខូចខាត​ដល់ផ្ទះ​សម្បែង និង​ទ្រព្យសម្បត្តិជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមភេរវករនោះគឺជាក្រុមភេរវករដែលបានពង្រាយកម្លាំងនៅភូមិអាល់សឺរម៉េននីយ៉ាស់ក្នុងតំបន់អាល់កាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសស៊ីរី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here