ប្រទេសប៉ាគីស្ថាន៖មន្ត្រីយោធាបានប្រាប់ឲ្យដឹងថា ទាហានប៉ាគីស្ថានបានធ្វើប្រតិបត្តិការចំនួន២ផ្សេងគ្នាលើទីតាំងផ្សេងគ្នា នៅក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ភេរវករ ៧នាក់។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានរាយការអំពីវត្តមាននៃក្រុមភេរវករនៅក្នុងតំបន់ហាមហ្សូនី នៅភាគខាងជើងស្រុកវ៉ារីស្ថាន ខាងជើងខេត្តខាយបឺរ ផាកថុនវ៉ា។
ប្រភព ISPR បានអះអាងថា សមាជិកភេរវករ ៦នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមាន ការបាញតបតគ្នាទៅវិញទៅមក។ ISPR បន្ថែមថា៖ “ភេរវករដែលត្រូវបានគេសម្លាប់មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ ដែលមានគោលដៅសម្លាប់ និងចាប់ជំរិតដើម្បីលោះ”។ លើសពីនេះ កម្លាំងសន្តិសុខថែមទាំងបានរកឃើញអាវុធ គ្រាប់រំសេវ និងឧបករណ៍ពីក្រុមភេរវករដែលត្រូវបានសម្លាប់រួមទាំងកាំភ្លើងយន្ត គ្រាប់បែកដៃ មីន ខ្នោះដៃ និងគ្រាប់កាំភ្លើងជាច្រើនបង់។
នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត កម្លាំងសន្តិសុខបានធ្វើការវាយឆ្មក់នៅតំបន់សាមបាហ្សា ភាគនិរតីខេត្តប៉ាឡូជីស្ថាន និងបានសម្លាប់ភេរវករម្នាក់ ដែលកំពុងបាញ់ប្រហារកម្លាំងសន្តិសុខចេញពីរូងភ្នំមក។
ចុងក្រោយប្រភព ISPR បញ្ជាក់បន្ថែមទៀតថា ប្រតិបត្តិការដើម្បីលុបបំបាត់ជនល្មើសនៃអំពើភេរវកម្មនៅក្នុងប្រទេសប៉ាគីស្ថាននឹងនៅតែមានជាបន្ត ហើយពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យបំផ្លាញសន្តិភាព និងស្ថិរភាពរបស់ប្រទេសឡើយ៕
ប្រែសម្រួល៖
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២