ភេរវករ ៧នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ២ផ្សេងគ្នា

0

ប្រទេសប៉ាគីស្ថាន៖មន្ត្រីយោធាបានប្រាប់ឲ្យដឹងថា ទាហានប៉ាគីស្ថានបានធ្វើប្រតិបត្តិការចំនួន២ផ្សេងគ្នាលើទីតាំងផ្សេងគ្នា នៅក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ភេរវករ ៧នាក់។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានរាយការអំពីវត្តមាននៃក្រុមភេរវករនៅក្នុងតំបន់ហាមហ្សូនី នៅភាគខាងជើងស្រុកវ៉ារីស្ថាន ខាងជើងខេត្តខាយបឺរ ផាកថុនវ៉ា។

ប្រភព ISPR​ បានអះអាងថា សមាជិកភេរវករ ៦នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមាន ការបាញតបតគ្នាទៅវិញទៅមក។ ISPR​ បន្ថែមថា៖​ “ភេរវករ​ដែល​ត្រូវ​បាន​គេ​សម្លាប់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ប្រឆាំង​នឹង​កម្លាំង​សន្តិសុខ ដែលមានគោលដៅសម្លាប់ និងចាប់ជំរិតដើម្បីលោះ”។ លើសពីនេះ កម្លាំងសន្តិសុខថែមទាំងបានរកឃើញអាវុធ គ្រាប់រំសេវ និងឧបករណ៍ពីក្រុមភេរវករដែលត្រូវបានសម្លាប់រួមទាំងកាំភ្លើងយន្ត គ្រាប់បែកដៃ មីន ខ្នោះដៃ និងគ្រាប់កាំភ្លើងជាច្រើនបង់។​

នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត កម្លាំងសន្តិសុខបានធ្វើការវាយឆ្មក់នៅតំបន់សាមបាហ្សា ភាគនិរតីខេត្តប៉ាឡូជីស្ថាន និងបានសម្លាប់ភេរវករម្នាក់ ដែលកំពុងបាញ់ប្រហារកម្លាំងសន្តិសុខចេញពីរូងភ្នំមក។

ចុងក្រោយប្រភព ISPR​ បញ្ជាក់បន្ថែមទៀតថា ប្រតិបត្តិការដើម្បីលុបបំបាត់ជនល្មើសនៃអំពើភេរវកម្មនៅក្នុងប្រទេសប៉ាគីស្ថាននឹងនៅតែមានជាបន្ត ហើយពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យបំផ្លាញសន្តិភាព និងស្ថិរភាពរបស់ប្រទេសឡើយ៕

ប្រែសម្រួល៖
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here