ហេតុការណ៍ផ្ទុះ​នៅ​រដ្ឋធានី​អាហ្វហ្គានីស្ថាន សម្លាប់​មនុស្ស ២នាក់

0

ប្រទេសអាហ្វហ្គានីស្ថាន៖បុស្ត៍ទូរទស្សន៍ តូឡូញូវស៍ បានរាយការណ៍កាលពីថ្ងៃអង្គារថា​ មនុស្ស ២នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះដែលវាយប្រហារលើរថយន្តមួយគ្រឿងក្នុងតំបន់ ប៉ូលិស ឌីស្ទ្រីក៤ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន​កាលពីថ្ងៃចន្ទ។

បណ្តាញសារព័ត៌មានឯកជនស្រង់សម្តីមន្ត្រីសន្តិសុខម្នាក់ដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះមានខ្លឹមសារថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្នុងតំបន់ ផាវ៉ាន អ៊ីស៊ី នៃតំបន់ប៉ូលិស ឌីស្ទ្រីក ៤ កាលពីល្ងាចថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស ២នាក់។

មន្ត្រី​រដ្ឋាភិបាលមិន​ទាន់​ធ្វើ​ការ​អត្ថាធិប្បាយណា​នៅ​ឡើយ​ទេ។

លោក អាប់ដូល ម៉ូប៊ីន សាហ្វី ​ អ្នក​នាំ​ពាក្យ​ប៉ូលិស​ខេត្តបានឱ្យដឹងថា នៅក្នុងឧបទ្វហេតុ
ស្រដៀងគ្នាកាលពីល្ងាចថ្ងៃចន្ទ មានហេតុការណ៍ផ្ទុះមួយបានវាយប្រហារនៅក្នុងទីក្រុង
ថាឡូឃ្វាន ដែលជារាជធានីស្ថិតនៅភាគខាងជើងខេត្ត ថាខា។ ហេតុការណ៍នោះ
ពុំបានបណ្តាលឱ្យមនុស្សរងរបួសនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here