ប្រទេសអាហ្វហ្គានីស្ថាន៖បុស្ត៍ទូរទស្សន៍ តូឡូញូវស៍ បានរាយការណ៍កាលពីថ្ងៃអង្គារថា មនុស្ស ២នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះដែលវាយប្រហារលើរថយន្តមួយគ្រឿងក្នុងតំបន់ ប៉ូលិស ឌីស្ទ្រីក៤ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ។
បណ្តាញសារព័ត៌មានឯកជនស្រង់សម្តីមន្ត្រីសន្តិសុខម្នាក់ដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះមានខ្លឹមសារថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្នុងតំបន់ ផាវ៉ាន អ៊ីស៊ី នៃតំបន់ប៉ូលិស ឌីស្ទ្រីក ៤ កាលពីល្ងាចថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស ២នាក់។
មន្ត្រីរដ្ឋាភិបាលមិនទាន់ធ្វើការអត្ថាធិប្បាយណានៅឡើយទេ។
លោក អាប់ដូល ម៉ូប៊ីន សាហ្វី អ្នកនាំពាក្យប៉ូលិសខេត្តបានឱ្យដឹងថា នៅក្នុងឧបទ្វហេតុ
ស្រដៀងគ្នាកាលពីល្ងាចថ្ងៃចន្ទ មានហេតុការណ៍ផ្ទុះមួយបានវាយប្រហារនៅក្នុងទីក្រុង
ថាឡូឃ្វាន ដែលជារាជធានីស្ថិតនៅភាគខាងជើងខេត្ត ថាខា។ ហេតុការណ៍នោះ
ពុំបានបណ្តាលឱ្យមនុស្សរងរបួសនោះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២