យុទ្ធជនឃើដដកខ្លួនចេញពីទីក្រុង Sinjar បន្ទាប់ពីចាញ់នៅខេត្ត Kirkuk

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៧

កងកម្លាំងឃើដរបស់អ៊ីរ៉ាក់បាត់បង់ទឹកដីកាន់តែច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីពួកគេចាញ់ការប្រយុទ្ធនៅខេត្ត Kirkuk ដែលជាតំបន់សម្បូរទៅដោយប្រេង និងជាតំបន់ជម្លោះ។ មេបញ្ជាការកងជីវពល Yazidi លោក Masloum Shingali មានប្រសាសន៍ថាយុទ្ធជនឃើដចាកចេញពីទីក្រុង Sinjar មុនពេលថ្ងៃរះកាលពីថ្ងៃអង្គារដោយការចាកចេញនេះបណ្តាលឱ្យកងជីវពលដឹកនាំដោយក្រុមស៊ីអ៊ីតកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីរ៉ាក់ចូលទៅកាន់កាប់ទីក្រុងទាំងស្រុង។ លោក Shingali បន្តថាពុំមានការប្រយុទ្ធគ្នាអ្វីទាំងអស់គ្រាន់តែព្រឹកភ្លាមកងកម្លាំងឃើដចាកចេញដោយខ្លួនឯងដោយពួកគេមិនចង់ប្រយុទ្ធ។ អភិបាលក្រុងលោក Mahma Khalil មានប្រសាសន៍ថាកម្លាំងរបស់ក្រុម Popular Mobilization Forces ជាសម្ព័ន្ធមិត្តរបស់ស៊ីអ៊ីតកំពុងតែការពារសុវត្ថិភាពក្នុងក្រុង Sinjar៕

LEAVE A REPLY

Please enter your comment!
Please enter your name here