នាថ្ងៃទី ១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ ក្រោមកិច្ចសហការរៀបចំរវាងលេខាធិការដ្ឋាន គជបភ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរៀបចំបើកវគ្គអប់រំគ្រូបង្គោលដល់មន្ត្រីលេខាធិការដ្ឋាន គជបភ ដើម្បីសិក្សាស្វែងយល់ និងបង្កើនការយល់ដឹងពីគ្រោះថ្នាក់នៃសារធាតុវិទ្យុសកម្ម និងនុយក្លែអ៊ែរ រួមទាំងវិធីរាវរកសារធាតុខុសច្បាប់ទាំងនោះដោយការប្រើប្រាស់ឧបករណ៍ពិសេស។
វគ្គអប់រំនេះមានទាំងការផ្តល់នូវមេរៀនក្នុងថ្នាក់ និងការអនុវត្តលំហាត់ជាក់ស្តែងដល់សិក្ខាកាមផង ដែរ សំដៅបំពេញបានថែមទៀតនូវចំណេះដឹង និងចំណេះធ្វើដល់មន្ត្រីរបស់លេខាធិការដ្ឋាន គជបភ ក្នុងការងារសម្របសម្រួល និងការចូលរួមក្នុងការរក្សា និងផ្តល់នូវសន្តិសុខ សុវត្ថិភាពសង្គម។