លោក Trump មានប្រសាសន៍ថា កិច្ចព្រមព្រៀង TikTok ត្រូវតែ​ផ្តល់​ផលប្រយោជន៍​ដល់​សហរដ្ឋអាមេរិក និង​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ពេញលេញ

0

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចព្រមព្រៀង​ណាមួយ​ដើម្បី​លក់​កម្មវិធី TikTok ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក​មួយ​ត្រូវតែ​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សហរដ្ឋអាមេរិក និង​ផ្តល់​សន្តិសុខ​ពេញលេញ ។

លោក Trump បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​ខាងលើនេះ ក្រោយពី​លោក​បានចេញ​បទបញ្ជា​ប្រតិបត្តិ​ហាមឃាត់​មិន​ឲ្យ​មាន​ការធ្វើ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ចិន​ធំ Bytedance របស់​ក្រុមហ៊ុន TikTok នៅ​ពាក់កណ្តាល​ខែកញ្ញា ក្រោយពី​មានការ​ជម្រុញ​ឲ្យ​លក់​កម្មវិធី TikTok ទៅឱ្យ​ក្រុមហ៊ុន Microsoft ៕

LEAVE A REPLY

Please enter your comment!
Please enter your name here