Zoom បានបញ្ចេញនូវ end-to-end encryption (E2EE) សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតឥតគិតថ្លៃ និងបង់ប្រាក់ដែលចាប់ផ្តើមពីសប្តាហ៍ក្រោយនេះ។ នៅក្នុងការប្រជុំ end-to-end encryption នេះ អ្នកចូលរួមគឺមានចំនួនបានដល់ទៅ ២០០ នាក់។
Zoomបានប្រកាសពីផែនការសម្រាប់ការប្រជុំend-to-end-encrypted ពីដើមខែឧសភានេះ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់បង្កើតអត្តសញ្ញាណគ្រីបតូសាធារណៈដើម្បីបង្កើតទំនាក់ទំនងទុកចិត្តគ្នារវាងអ្នកចូលរួមប្រជុំជាច្រើននេះ។
ចាប់ផ្តើមពីសប្តាហ៍ក្រោយ Zoom E2EE នឹងអាចមើលជាលក្ខណៈបច្ចេកទេសក្នុងរយៈពេល ៣០ ថ្ងៃដំបូងដើម្បីទទួលបានការឆ្លើយតបពីអ្នកប្រើប្រាស់។ Zoom end-to-end encrypted meetingsនឹងមិនគាំទ្រដល់phone bridges, cloud recording ឬ conference room systems ដែលមិនមែនជារបស់ Zoom នោះទេ។ ជាមួយនឹង E2EE GCM(Galois/Counter Mode) encryption របស់ Zoom ត្រូវបានប្រើប្រាស់ព្រោះវាសមស្របសម្រាប់សន្និសីទជាវីដេអូនេះ។
សំរាប់ពេលនេះជាមួយនឹងកំណែបច្ចុប្បន្នដោយបើកដំណើរការ Zoom E2EE នៅក្នុងការប្រជុំរបស់អ្នកក៏មានការបិទលក្ខណៈពិសេសមួយចំនួនរួមមានjoining before host, cloud recording, streaming, live transcription, Breakout Rooms, polling, 1:1 private chat និង meeting reactions ផងដែរ៕