សូមធ្វើបច្ចុប្បន្នភាព Browser របស់អ្នកភ្លាម ដើម្បីលុបកំហុសធ្ងន់ធ្ងរនៅក្នុង Chrome និង Mozilla

0

ក្រុមការងារសន្តិសុខ Mozilla និង Google បានប្រកាសពីការដាក់ចេញនូវ patches ដើម្បីដោះស្រាយ បញ្ហាដែលកើតមាននៅក្នុង web browsers។ នៅក្នុងរបាយការណ៍បានលើកឡើងថា ប្រសិនបើមាន ការគេងចំណេញ កំហុសទាំងនេះហើយដែលអាចឱ្យហេគឃ័រគ្រប់គ្រងទៅលើប្រព័ន្ធអ្នកបាន។

ពេលនេះ វាមិនទាន់មានការបំពានកើតមានឡើងទេ តែទោះបីជាយ៉ាងណាក៏ដោយ វាជាការល្អដែលអ្នកប្រើគួរតែធ្វើ បច្ចុប្បន្នភាពឱ្យបានឆាប់រហ័ស។ អ្នកដែលគួរធ្វើបច្ចុប្បន្នភាពនោះរួមមានអ្នកប្រើ Windows, Linux និង Mac systems។

Google បានចេញ Chrome version 87.0.4280.141 ដែលរួមមាន ១៦ security patches។ នៅក្នុង របាយការណ៍សន្តិសុខរបស់ក្រុមហ៊ុន មិនបានបង្ហាញព័ត៌មានលម្អិតអំពីកំហុសទេ ប៉ុន្តែពួកគេស្នើឱ្យ អ្នកប្រើធ្វើបច្ចុប្បន្នភាព browser មុននឹងបង្ហាញពីបច្ចេកទេសលម្អិត។ យ៉ាងហោចណាស់មានកំហុស ១៣ ត្រូវបានបង្ហើបប្រាប់ដោយអ្នកអង្កេតការខាងក្រៅក្រុមហ៊ុន។ កំហុស១២ ចាត់ទុកថា ជាកំហុស ធ្ងន់ធ្ងរ និងអាចនិយាយបានថា ជាការគំរាមដល់អង្គចងចាំ ដែលរក្សាទុកនៅក្នុង Chromium។ Google បានផ្តល់រង្វាន់ជាង ១១ម៊ឺនដុល្លា សម្រាប់អ្នកស្រាវជ្រាវសន្តិសុខដែលផ្តល់របាយការណ៍ពីកំហុសទាំង នេះ។

យោងតាមក្រុមហ៊ុន ហេគឃ័រអាចបំបែក COOKIE-ECHO នៅក្នុងកញ្ចប់ត្រួតពិនិត្យការបញ្ជូន (SCTP) ដើម្បីនាំទៅរកហានិភ័យ៖ “ហេគឃ័រអាចស្វែងរកមធ្យោបាយដើម្បីប្រតិបត្តិកូដមេរោគ arbitrary code នៅលើប្រព័ន្ធរងគ្រោះ” បើយោងតាមសំដីរបស់ Mozilla។ គួរកត់សម្គាល់ផងដែរថា SCTP ត្រូវបានប្រើដើម្បីបញ្ជូនទិន្នន័យចម្រុះនៅពេលដែល two endpoints ភ្ជាប់ទៅកាន់បណ្តាញ network ដូចគ្នា។ ហានិភ័យកើតមាន អាស្រ័យលើមធ្យោបាយ (way) ដែល protocol គ្រប់គ្រង cookie data៕

LEAVE A REPLY

Please enter your comment!
Please enter your name here