ចាប់ពីដើមខែមិថុនាខាងមុខ YouTube នឹងយកពន្ធពី Creator នៅក្រៅពីសហរដ្ឋអាមេរិក

0

នៅពេលនេះក្រុមហ៊ុន YouTube កំពុងអនុវត្ដន៍គោលការណ៍ថ្មីមួយទៀត គឺយកពន្ធពី Creator ទាំងអស់ ដែលរស់នៅក្រៅសហរដ្ឋអាមេរិក ចំពោះប្រាក់ចំណូលដែលរកបានពី Viewer នៅសហរដ្ឋអាមេរិក។ ដោយការអនុវត្ដន៍នេះ នឹងត្រូវធ្វើឡើងនៅដើមខែមិថុនា ឆ្នាំ 2021 ខាងមុខ។ លើសពីនេះ ខាងក្រុមហ៊ុន Google AdSense ក៏បានផ្ញើជា Email ទៅដល់ម្ចាស់ Channel YouTube ទាំងអស់ ដែលកំពុងតែរកប្រាក់ចំណូលតាមរយៈការ View នៅលើវីដេអូរបស់ខ្លួន ត្រូវតែបញ្ចូលឯកសារ “Tax Information” ដើម្បីកំណត់ចំនួនពន្ធដែល YouTube ត្រូវយក។

ក្រុមហ៊ុន YouTube ក៏បានផ្ដល់ដំណឹងដល់ Creator ទាំងអស់ ត្រូវធ្វើការបញ្ចូលឯកសារ Tax Information តាមរយៈ AdSense Account របស់ពួកគេឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះថាបើសិនជាពួកគេមិនបានផ្ញើមកឲ្យបានត្រឹមថ្ងៃទី 31 ខែឧសភា ខាងមុខទេ YouTube អាចនឹងធ្វើការយកពន្ធចាប់ពី 24% នៃប្រាក់ចំណូលដែលពួកគេរកបានពី Viewer ទូទាំងពិភពលោក។ ដោយឡែក ប្រសិនបើ Creator បានផ្ដល់នូវ Tax Information ទៅកាន់ក្រុមហ៊ុន YouTube រួចរាល់ហើយ និងបានមុនថ្ងៃកំណត់ ពួកគេអាចនឹងត្រូវយកពន្ធចាប់ 0%-30% ចំពោះតែប្រាក់ចំណូលដែលរកបានពី Viewer នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។

ចំនួននៃការយកពន្ធគឺមានកម្រិតខុសៗគ្នា អាស្រ័យតាមប្រទេសនីមួយៗ។ ចំណែកឯ ប្រភេទពន្ធដែលត្រូវយកគឺនៅពេលណាដែល Creator រកប្រាក់ចំណូលបានពីអ្នកទស្សនានៅសហរដ្ឋអាមេរិកតាមរយៈ Ad Views, YouTube Premium, Super Chat, Super Stickers, និង Channel Memberships ជាដើម។ យ៉ាងណាមិញ ការដាក់ចេញនៃគោលការណ៍ថ្មីនេះ ក៏ត្រូវបានរិះគុណយ៉ាងខ្លាំងពីបណ្ដាអ្នករកប្រាក់ចំណូលពី YouTube ផងដែរ។ ជាពិសេស គឺ Creator ដែលមានឆានែល YouTube ពុំសូវមានអ្នកទស្សនាច្រើន ក៏ដូចជាឆានែលតូចៗ ដទៃទៀតជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here