វេបសាយ Wikipedia គ្រោងចាប់ផ្ដើមគិតលុយពីក្រុមហ៊ុនធំៗមួយចំនួន លើការយកព័ត៌មានរបស់ខ្លួនទៅប្រើ

0

ថ្មីៗនេះក៏មានដំណឹងមកថា Wikipedia អាចនឹងស្នើសុំដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មួយចំនួន ធ្វើការបង់ថ្លៃលើការប្រើប្រាស់សេវាកម្មព័ត៌មានរបស់ខ្លួន ក្នុងពេលខាងមុខនេះ។

កន្លងមកវេបសាយ Wikipedia បានធ្វើការផ្ដល់នូវអត្ថបទព័ត៌មានផ្សេងៗ ក៏ដូចជាអនុញ្ញាតដល់ អ្នកប្រើប្រាស់ទូទាំងពិភាពលោក ធ្វើការចូលទៅអាន និងស្វែករកព័ត៌មាន នៅលើវេបសាយមួយនេះ បានដោយសេរី និងពុំមានការបង់ប្រាក់អ្វីនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វេបសាយមួយនេះ មានអ្នកចូលប្រើប្រាស់ប្រមាណជាង 41 លាននាក់ក្នុងមួយថ្ងៃ និងមានការបកប្រែអត្ថបទប្រមាណជាង 300 ភាសាខុសគ្នា។ ដោយឡែក តាមរបាយការណ៍ពី គេហៈទំព័រ Wired បានឲ្យដឹងថា ថ្មីៗនេះ ក្រុមអ្នកអភិវឌ្ឍន៍វេបសាយ Wikipedia កំពុងតែធ្វើការបង្កើតនូវ សេវាកម្មគិតលុយមួយ ហៅថា Wikimedia Enterprise ដែលគ្រោងនឹងប្រកាសចេញនៅចុងឆ្នាំ 2021 ខាងមុខនេះ។

ដោយសេវាកម្មមួយនេះ នឹងតម្រូវក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មួយចំនួនដូចជា Google, Amazon, និង Apple ជាដើម ត្រូវធ្វើការបង់ប្រាក់សម្រាប់ការទាញយក ក៏ដូចជាប្រើប្រាស់ព័ត៌មានទាំងឡាយណា ចេញពីវេបសាយ Wikipedia របស់ខ្លួន។ លើសពីនេះទៅទៀត គម្រោងសេវាកម្ម Wikimedia Enterprise មួយនេះ ក៏អាចនឹងផ្ដល់នូវ ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានមកពីក្រុមហ៊ុន Google, Facebook, Apple និង Amazon នៅលើវេបសាយរបស់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះទៀតសោត ក៏កំពុងតែស្ថិតក្រោមការចរចាររវាង ស្ថាបនិក Wikipedia និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ទាំងអស់នោះដែរ ហើយកិច្ចព្រមព្រៀង ក៏អាចនឹងសម្រេចបាន ក្នុងពេលឆាប់ៗ ខាងមុខនេះ។

នេះចាត់ទុក ថាជាលើកទីមួយហើយ ដែលវេបសាយ Wikipedia ចាប់ផ្ដើមបង្កើតសេវាកម្មគិតថ្លៃ លើការចូលទៅអាន និងជាប្រើប្រាស់ព័ត៌មាននៅលើ គេហៈទំព័ររបស់ខ្លួន ហើយការតម្រូវឲ្យបង់ប្រាក់នេះ គឺចំពោះតែក្រុមហ៊ុនធំៗ ដែលបានចុះកិច្ចសន្យាព្រមព្រៀងប្រើប្រាស់សេវាកម្ម Wikimedia Enterprise ប៉ុណ្ណោះ។ ដោយឡែក សម្រាប់អ្នកប្រើប្រាស់ទូទៅវិញ អាចនឹងធ្វើការចូលទៅអាន និងស្វែងរកព័ត៌មាន បានដោយសេរីដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here