ហ្វេ​ស​ប៊ុ​ក កំពុងតែ​ផ្សាយពាណិជ្ជកម្ម​ស្រា និង​បារី ទៅកាន់ក្មេងៗ

0

នាពេលថ្មីៗនេះ មាន​របាយការណ៍​ថា ហ្វេ​ស​ប៊ុ​ក បាន​អភិវឌ្ឍ platform របស់ខ្លួន​ដោយបាន​បន្ថែមការផ្សាយពាណិជ្ជកម្ម​ស្តីពី​ហ្គេម ស្រា និង​បារី ទៅកាន់​យុវវ័យ។ ការស្រាវជ្រាវ​នេះ ត្រួវបាន​ធ្វើឡើង ដោយ​អង្គការ Reset Ausstralia។

អ្នកស្រាវជ្រាវ​អាច​កំណត់​គោលដៅ​ផ្សាយពាណិជ្ជកម្ម​ដោយ​ផ្អែកលើ​អ្នក​ប្រើ profile ហ្វេ​ស​ប៊ុ​ក ហើយ អាច​ចូលកាន់ page ណា​ក៏បាន ដោយ​គ្រាន់តែ​បង់ប្រាក់​ចំនួន ៥ដុល្លារ។ រហូតមកដល់​ពេលនេះ ហ្វេ​ស​ប៊ុន​បាន​ថ្លែងថា រាល់​ការផ្សាយពាណិជ្ជកម្ម​ត្រូវបាន review មុន​និង​ក្រោយពេល post: “ការជួយ ឱ្យក្មេងៗមាន​សុវត្ថិភាព​នៅលើ​ហ្វេ​ស​ប៊ុ​ក និង Instagram នោះ​គឺជា​រឿង​ដ៏​សំខាន់បំផុត​របស់​យើង” បើ​យោងតាម​សំដី​របស់​អ្នកនាំពាក្យ។

ទោះបីជា អ្នកតំណាង​ហ្វេ​ស​ប៊ុន​បាន​និយាយថា platform ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ និង​ការពារ​ពាណិជ្ជកម្ម​មិនល្អ ប៉ុន្តែ សហគមន៍​សន្តិសុខ​អ៊ីនធឺណិត​នៅតែ​សង្ស័យ​ពី លទ្ធភាព​នៃ​ការ ត្រួតពិនិត្យ​របស់​ហ្វេ​ស​ប៊ុ​ក ដែល​បាន post នៅលើ page។

ហ្វេ​ស​ប៊ុន​ហាម page ផ្សាយពាណិជ្ជកម្ម​ស្រា និង​ផលិតផល មិន​ត្រឹមត្រូវ​ទៅដល់​ក្មេង​ក្រោម​អាយុ ១៨ឆ្នាំ ប៉ុន្តែ​អ្នកស្រាវជ្រាវ​បានចេញ​ព័ត៌មាន​ស្តីពី​ការផ្សាយពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ​ជាច្រើន​រួមមាន៖

  • គ្រឿងផ្សំ​ស្រា cocktail ដែល​ឆ្លងកាត់ 50ពាន់ profile របស់ក្មេងៗដែល​ចាប់អារម្មណ៍​ពី​ស្រា
  • បារី បាន​ចូលទៅ profile ក្មេងៗរាប់ពាន់នាក់ ដែល​ចាប់អារម្មណ៍​ពី​រឿង​បារី។

សរុបទៅ អ្នកគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ហ្វេ​ស​ប៊ុ​កបាន​ចែកចាយ​ព័ត៌មាន​ទៅដល់​ក្មេង អូ​ស្រា្ត​លី​ជាង ៧៤០ពាន់​នាក់។

អង្គការក្រៅរដ្ឋាភិបាល ក៏បាន​កំណត់​អត្តសញ្ញាណ​អ្នក​ប្រើ ១៤ពាន់ profile ផ្សេងទៀត​ដែល ចាប់អារម្មណ៍​ទៅលើ៖ Gambling, Extreme weight loss, Fast meals, Online dating។ លើសពីនេះ ទៀត មានការ​អភិវឌ្ឍ​អត្ថបទ​នៅក្នុង​ការផ្សាយពាណិជ្ជកម្ម​រួមមាន៖

  • បង្ហាញ​ពី​តម្លៃច្បាស់ៗជូន​អ្នក​ចាប់អារម្មណ៍​លើ gambling
  • សួរ​សំណួរ​ទៅកាន់​អ្នក​ដែល​ចាប់អារម្មណ៍​លើ extreme weight loss

អ្នកគ្រប់គ្រង Reset Australia លោក Chris Cooper បាន​ថ្លែងថា៖ “ហ្វេ​ស​ប៊ុន​ហាក់ដូចជា​កំពុងតែ​ប្រើ ទិន្នន័យក្មេងៗក្នុង​ទម្រង់​ដូច​មនុស្សពេញវ័យ​ដែរ។ លោក Cooper ជឿជាក់ថា​ទាក់ទង​នឹង​បញ្ហា​នេះ គួរតែ​ត្រូវបាន បើក​វេទិកា​ជជែក​ពិភាក្សា​ស្តីពី​អត្ថប្រយោជន៍​ដែល​ហ្វេ​ស​ប៊ុ​ក​ទទួលបាន​ពី​ការប្រមូល ព័ត៌មាន​ពី​អ្នក​ប្រើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here