មន្ត្រីតុលាការយុត្តិធម៌នៅរដ្ឋ Rio Grande do Sul នៃប្រទេសប្រេស៊ីល បានថ្លែងថាប្រព័ន្ធកុំព្យូទ័ររបស់ គេរងការវាយប្រហារដោយមេរោគ ransomware ដោយអ៊ីនគ្រីបឯកសារបុគ្គលិក និងត្រួវបង្ខំចិត្តបិទ តុលាការ។ នាពេលថ្មីៗនេះ មានការវាយប្រហារដោយមេរោគ REvil។
ការវាយប្រហារនេះ ប្រហែលជាបានចាប់ផ្តើមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលបុគ្គលិកបាន ដឹងថាមានអ្វីមករាំងខ្ទប់ពួកគេមិនឱ្យដំណើរការឯកសារ និងរូបភាព និងបានទទួលសារជម្រិតទារ ប្រាក់នៅលើអេក្រង់កុំព្យូទ័រដែលឆ្លងមេរោគទៀត។
ភ្លាមនោះ បន្ទាប់ពីការវាយប្រហារបានចាប់ផ្តើម គណនី Twitter មន្ត្រីតុលាការបានចាប់ផ្តើមហាម បុគ្គលិកមិនឱ្យ log in ចូលទៅកាន់ប្រព័ន្ធ TJ network system៖ “TJRS បានរាយការណ៍ថា ប្រព័ន្ធ ដំណើរការរបស់យើងកំពុងតែជួបបញ្ហា។ ក្រុមការងារសុវត្ថិភាពបានផ្តល់យោបល់ទៅកាន់អ្នកប្រើ ខាងក្នុងស្ថាប័នមិនឱ្យដំណើរការកុំព្យូទ័រ ឬ log on កុំព្យូទ័រចូលទៅកាន់បណ្តាញ network ទេ” បើ យោងតាមការព្រមានពីក្រុមសុវត្ថិភាព។
រីឯ អ្នកជំនាញសន្តិសុខអ៊ីនធឺណិតជនជាតិប្រេស៊ីលបានចែករំលែក screenshot ទៅកាន់បុគ្គលិក ដទៃទៀត ដើម្បីពិភាក្សាគ្នាស្វែងរកវិធីដោះស្រាយបញ្ហា ក៏ដូចជាផ្តល់ព័ត៌មានពីសារជម្រិតទារប្រាក់ផងដែរ។
របាយការណ៍ដទៃទៀត ក៏បានលើកឡើងពីហេគឃ័រ REvil ជម្រិតទារប្រាក់ចំនួន ៥លានដុល្លារ ដើម្បី ប្តូរនឹងការតំឡើងឱ្យប្រព័ន្ធត្រលប់ទៅរកភាពប្រក្រតីវិញ។ នេះមិនមែនជាលើកទីមួយ ដែលប្រព័ន្ធ តុលាការប្រេស៊ីលរងការវាយប្រហារពីមេរោគនោះទេ តុលាការជាន់ខ្ពស់ប្រេស៊ីលក៏ធ្លាប់រងការ វាយប្រហារដោយមេរោគ RansomEXX ដែរ ដោយមេរោគបានអ៊ីនគ្រីបឧបករណ៍ នៅខណៈពេល ដែលតុលាការដំណើរការកាត់ក្តីតាមរយៈ video conferencing platform។ នៅពេលនោះដែរ គេហទំព័រ រដ្ឋាភិបាលសហព័ន្ធប្រេស៊ីល ក៏ត្រូវបានកាត់ផ្តាច់ទំនាក់ទំនងនៅពេលរងការវាយប្រហារផងដែរ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា