តើ​អ្នកដទៃ​អាច​ហេ​គ​ទូរស័ព្ទ​អ្នក ខណៈដែល​អ្នក​ប្រើ​លេខ​ទូរស័ព្ទ​ចាស់ ដោយ​របៀប​ណា?

0

ប្រតិបត្តិ​ករ​ទូរស័ព្ទ មិនអាច​ការពារ​អ្នកប្រើប្រាស់​ពី​គ្រោះថ្នាក់​គ្រប់ពេល​នោះទេ។ យោងតាម របាយការណ៍ នាពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទ​ដែល​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ចាស់ បាន​ព្យាយាម​មិន​ផ្សំ​លេខ​ទូរស័ព្ទ តែ​ប្រើ​លេខ​ចាស់​ឡើងវិញ​រហូតដល់ ៣៧លាន​លេខ ក្នុង រយៈពេល១ឆ្នាំ។

ការអនុវត្ត​បែបនេះ បាន​បង្ហាញថា ព័ត៌មាន​អ្នកប្រើប្រាស់​ពីមុន​រាប់រយ​ពាន់ អាច​ត្រូវបាន​ប្រើប្រាស់ ដោយ​ហេ​គ​ឃ័​រ យោងតាម​ការស្រាវជ្រាវ​ដោយ​សកល​វិទ្យាល័យ Princeton University។

អ្នកប្រើប្រាស់​ជាច្រើន​ទទួលរង​ហានិភ័យ និង​រំខាន់​ម្ចាស់​ថ្មី ដែល​ប្រើ​លេខ​ចាស់ ដោយ​ទទួលបាន​សារ ឬ​ទូរស័ព្ទ​រំខាន ម្យ៉ាងទៀត អាច​ប៉ះពាល់​ទៅដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ក្នុងករណី​ធ្ងន់ធ្ងរ។

អ្នកស្រាវជ្រាវ​នៅ​សកលវិទ្យា​ល័យ Princeton University បានធ្វើ​តេស្ត​ជាមួយនឹង​លេខ​ទូរស័ព្ទ ប្រើ​ឡើងវិញ ហើយ​បាន​រកឃើញថា អ្នក​ប្រើ​ទទួលបាន​សារ​ជាច្រើន​ពី​អ្នក​ប្រើ​ផ្សេង រួមមាន៖ លទ្ធផល តេស្ត​ឈាម និង​ការ​កក់​សណ្ឋាគារ នៅក្នុង​តំណ​ភ្ជាប់​រវាង​លេខ​ទូរស័ព្ទ និង​ការភ្ជាប់​ជាមួយ​អ៊ីនធឺណិត របស់​អ្នក​ប្រើ។

កាន់តែ​អាក្រក់​ជាងនេះទៀត នៅក្នុង​ករណីខ្លះ ហេ​គ​ឃ័​រអា​ច​ស្វែងរក​ព័ត៌មានសំខាន់ៗ ឬ​ឆ្លងកាត់ (bypass) ការផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ដែល​បាន​ភ្ជាប់​ជាមួយ​លេខ។ ឬ​អាច​និយាយបានថា ម្ចាស់​ថ្មី ដែល​ប្រើ​លេខ​ទូរស័ព្ទ​ចាស់ អាច​ប្រើ​គណនី​បណ្តាញ​សង្គម និង​អ៊ី​ម៉ែ​ល របស់​ម្ចាស់​មុន​បាន។

ហេ​គ​ឃ័​រ អាច​ទាញយក​អត្ថប្រយោជន៍​ពី​រឿងនេះ ដោយ​គ្រាន់តែ​ប្រើ​ព័ត៌មាន​ដែលមាន​ផ្ញើ​ទៅ​អ្នក​ប្រើ ថ្មី និង​ផ្ទៀងផ្ទាត់​ជាមួយ​ទិន្នន័យ​ថ្មី ដែល​បាន​ហេ​គ ដើម្បី​ស្វែង​ព័ត៌មាន​សំខាន់​ផ្សេងទៀត។ ព័ត៌មាន នេះ ប្រហែល​ជាមាន​ដាក់លក់​នៅលើ​ទីផ្សារងងឹត ឬ download ដោយ​មិន​គិតថ្លៃ។ ការវាយប្រហារ នេះ​គួរតែ​ត្រូវបាន​គិតគូរ​ឡើងវិញ អ្នកស្រាវជ្រាវ​បាន​សន្មត​ថា លេខ​ទូរស័ព្ទ ប្រហែល ៦០ភាគរយ មាន តំណ​ភ្ជាប់​ទៅកាន់ online platform ដូច្នេះ​មានន័យថា ព័ត៌មាន​អ្នក​ប្រើ​អាច​ត្រូវបាន​បង្ហាញ។

អ្នកស្រាវជ្រាវ​បាន​ថ្លែងថា វិធីសាស្ត្រ​ល្អ​ដើម្បី​ការពារ​ការវាយប្រហារ​បែបនេះ អ្នក​ប្រើ​គួរតែ​រក្សា​លេខ ទូរស័ព្ទ​របស់ខ្លួន ទោះបី ប្តូរ​ក្រុមហ៊ុនទូរស័ព្ទ​ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here