ក្រុមហេគឃ័រជនជាតិ កូឡុំប៊ី បានថ្លែងថា បានលុបគេហទំព័រជាច្រើនពីរដ្ឋាភិបាលអាមេរិក ខាងត្បូង ដើម្បីច្រោះយកទិន្នន័យសំខាន់ៗពីផ្នែកកងទព័ និងព្រឹទ្ធសភាជាតិ កូឡុំប៊ី។ រឿងនេះត្រូវបាន បង្ហោះតាមរយៈគណនី Twitter ដែលគ្រប់គ្រងដោយក្រុមសកម្មជនហេគឃ័រ។
នៅក្នុងការបង្ហោះនោះ ហេគឃ័របាននិយាយថា ខ្លួនបានទទួលព័ត៌មានសម្ងាត់បន្ទាប់ពីការវាយប្រហារ លើស្ថាប័នរដ្ឋាភិបាល កូឡុំប៊ី ខ្លួនបានច្រោះយកព័ត៌មានពីអ៊ីម៉ែលប្រហែល ១៥០ និងបញ្ជីឈ្មោះ អ្នកប្រើ រួមនិងលេខសម្ងាត់។ ក្រុមហេគ បានបន្ថែមថា ការហេគនេះគឺជាការឆ្លើយតបនឹងការបង្ក្រាប ក្រុមបាតុករ លើការសម្រេចចិត្តថ្មីៗ របស់រដ្ឋាភិបាល កូឡុំប៊ី។
នាយករដ្ឋមន្ត្រី កូឡុំប៊ី លោក Ivan Duque ថ្មីៗនេះ បានស្នើឱ្យសភាច្រានចោលគម្រោងកែទម្រង់ ពន្ធដ៏ចម្រោងចម្រាស់ បន្ទាប់ពីមានការតវាកម្រិតថ្នាក់ជាតិ។ ប្រព័ន្ធផ្សព្វផ្សាយតំបន់ និងអន្តរជាតិ បាន លើកឡើងថា យ៉ាងហោចណាស់មានមនុស្ស ១២នាក់ត្រូវបានសម្លាប់នៅពេលតវា និង ៤០០នាក់ ត្រូវបានចាប់ខ្លួន។
បាតុកម្មបានចាប់ផ្តើមកាលពីថ្ងៃពុធ បន្ទាប់ពីការបង្ហាញរបស់សភា កូឡុំប៊ី លើច្បាប់សាមគ្គីភាព ដើម្បីនិរន្តភាព (Sustainable Solidarity Law) ដែលជាគម្រោងមួយរបស់រដ្ឋាភិបាលមានបំណងបង្កើន ប្រាក់ចំណូលដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីបញ្ហាដូចជា កូវីដ ជាដើម។ គម្រោង នេះធ្វើឱ្យកម្មករ មិនពេញចិត្ត ហើយជាហេតុនាំឱ្យមានការតវាកើតឡើង។
នាយករដ្ឋមន្ត្រី Duque គ្មានជម្រើស និងបានប្រកាសពីការបង្កើត new bill ដើម្បីលុបបំបាត់ការតវាលើ ច្បាប់ Sustainable Solidarity Act នេះ។ តែទោះជាយ៉ាងណា រដ្ឋាភិបាល កូឡុំប៊ី នៅតែបង្កើនប្រាក់ ចំណូលប្រហែល ៦ពាន់លានដុល្លារ ហើយមិនបានលើកឡើងពីភាពឃោរឃៅរបស់ប៉ូលិស និង បទឧក្រឹដ្ឋស្តីពីសិទ្ធិមនុស្ស របស់កងកម្លាំងទេ។
លោក Diego Molano ដែលជារដ្ឋមន្ត្រីការពារជាតិ របស់ Ecuador បានថ្លែងថា កងកម្លាំងបានជួយ ដល់អាជ្ញាធរ ដើម្បីទប់ស្កាត់ការតវា ដោយសារតែការតវាមិនបានបញ្ឈប់៕
ប្រភពព័ត៌មាន៖ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា