ថ្មីៗនេះ អ្នកប្រើប្រាស់ប្រព័ន្ធ Windows ជាច្រើននាក់មានការភ្ញាក់ផ្អើលពីទំហំផ្ទុកឯកសារនៅ លើកុំព្យុទ័ររបស់ពួកគេដែលឆាប់ពេញ ហើយវាហាក់ដូចជាមានបញ្ហា Error ទៅលើកម្មវិធី Window Defender។ អ្នកប្រើប្រាស់មួយចំនួនរាយការណ៍ថា វាមានកំហុសលើកម្មវិធី software នេះដែលនាំឱ្យឯកសារជាច្រើនត្រូវបានបង្កើត និងធ្វើឱ្យទំហំផ្ទុកទិន្នន័យពេញនៅក្នុងរយៈពេលខ្លី។
បញ្ហានេះកើតមាននៅក្នុងកម្មវិធី Windows Defender ជំនាន់ version 18100.5 ។ របាយការណ៍បានលើកឡើង ថា បញ្ហា Bug នេះត្រូវបានដោះស្រាយដោយក្រុមហ៊ុនបានបញ្ចេញ v18100.6 និងអ្នកប្រើប្រាស់គ្រាន់តែចូលទៅក្នុង Setting> Update> Security> Open Windows Security> Setting> About route។
ឯកសារទាំងនោះផ្ទុកនៅក្នុង C:/ProgramData/ Microsoft/ Windows/ Defender/ Scans/ History/ Store ដូច្នេះអ្នកប្រើប្រាស់គួរតែពិនិត្យមើល path នេះប្រសិនបើកុំព្យូទ័ររបស់អ្នកមានបញ្ហាស្រដៀងនេះ។
នៅក្នុងវេទិកាសំនួរចម្លើយរបស់ Microsoft អ្នកប្រើប្រាស់ជាច្រើននាក់បានលើកឡើងពីបញ្ហានេះ និងចង់ ស្វែងយល់ពីប្រភពនៃបញ្ហា Bug នេះ។ អ្នកប្រើប្រាស់ម្នាក់បានលើកឡើងថា វាមានឯកសារប្រហែល ៤លានដែលមានទំហំ 11GB នៅលើកម្មវិធី Windows Server 2019 ដែលត្រូវបានរក្សាទុកនៅក្នុងម៉ាស៊ីនរបស់គាត់។
អ្នកប្រើប្រាស់ខ្លះទៀតក៏បានរាយការណ៍ពីដំណើរការរបស់កម្មវិធី Sophos ដែលអាចនាំអោយមានបញ្ហានេះកើតឡើង។ ការសាកល្បងដំណើរការប្រព័ន្ធ Window 10 version 20H2 រកឃើញឯកសារជាង 10,000 ដែលត្រូវបានបង្កើតក្នុងពេលតែមួយយប់។ នៅក្នុងពេលនេះ អ្នកអាចលុបឯកសារ Files និងបិទមុខងារ real-time protection ចេញពីក្នុងប្រព័ន្ធកុំព្យូទ័រជាបណ្តោះអាសន្នសិន៕
ប្រភពព័ត៌មាន៖ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា