គណនី​ហ្វេ​ស​ប៊ុ​ក និង Instagram របស់ Influencers ល្បីៗ កំពុង​ក្លាយជា​គោលដៅ​វាយប្រហារ

0

អាជ្ញា​អេស្បាញ​បាន​រាយការណ៍​ជាបន្ទាន់​ទាក់ទង​នឹង phishing (ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ) ថ្មី ដែលមាន​គោលដៅ​ផ្តោតលើ​វេទិកា បណ្តាញ​សង្គម​ដូចជា Instagram ។

ការវាយប្រហារ​ចាប់ផ្តើម​តាំងពី​ខែមេសា មាន​អ្នក​ប្រើ​បាន​រាយការណ៍​ថា​គណនី​របស់​ពួកគេ​ត្រូវបាន បន្លំ និង​រង​ផលប៉ះពាល់។ ហេ​គ​ឃ័​របា​នប​ន្លំ​ខ្លួន​ជា​បុគ្គលិក​ហ្វេ​ស​ប៊ុ​ក ឬ Instagram ហើយ​បាន​ផ្ញើ​សារ ទៅកាន់​ម្ចាស់​គណនី​អ្នកប្រើប្រាស់ និង​បាន​អូសទាញ​ពួកគេ​ឱ្យទៅ​កាន់​គេហទំព័រ​មួយ ដែល​គ្មាន​សុវត្ថិភាព ក្នុង​បំណង​លួច​យក​ព័ត៌មាន​អ្នកប្រើប្រាស់។

ប្រសិនបើ​អ្នក​ប្រើ​បាន​ធ្លាក់ចូល​ទៅក្នុង​អន្ទាក់ នោះ​គណនី​របស់​ពួកគេ​ត្រូវបាន​គ្រប់គ្រង​ដោយ ហេ​គ​ឃ័​រ ហើយ​អាច​ត្រូវបាន​ជម្រិត​ទារប្រាក់  ឬ​ហេ​គ​ឃ័​រ​នឹងធ្វើ​ការគ្រប់គ្រង​គណនី ឬ​អាច​ផ្ទេរ​វា​ទៅកាន់​ជន​ទី។ ចំណុច​ពិសេស​នោះ​គឺ​បើសិនជា​ពួកគេ​បាត់បង់​គណនី​នោះ មានន័យថា​ពួកគេ​បាន​បង់​អតិថិជន និង​ជំនួញ​របស់គេ ព្រោះថា Influencers ម្នាក់ៗ មិន​ងាយ​ក្នុងការ​ស្វែងរក followers និង​ការធ្វើ​នោះទេ។

អាជ្ញាធរ​អេស្បាញ​ក៏បានផ្តល់​ព័ត៌មាន​ទៅកាន់​អ្នកប្រើប្រាស់​អំពី​បញ្ហា​នេះ​តាមរយៈ Twitter ឱ្យ​អ្នក​ប្រើ ប្រុងប្រយ័ត្ន​ចំពោះ​អ៊ី​ម៉ែ​ល​ទាំងនោះ។

អាជ្ញាធរ​ក្នុង​តំបន់​បាន​រៀបរាប់​ពី​ដំណើរការ​ហេ​គ​ក្នុងករណី​ដែល​គណនី​ត្រូវបាន​គ្រប់គ្រង​ដោយ​ហេ​គ​ឃ័​រ៖

  • ហេ​គ​ឃ័​រ​ផ្លាស់ប្តូរ​អាសយដ្ឋាន​អ៊ី​ម៉ែ​ល
  • បន្ទាប់មក​បិទមុខ​ងា​រ Multi-factor authentication
  • ឈ្មោះ​អ្នក​ប្រើ​ត្រូវបាន​ប្តូរ​ច្រើនដង ដូច្នេះ​អ្នក​ប្រើ​មិនអាច​តាមដាន​គណនី​ខ្លួន​បាន
  • ករណី​ចង់​សង្គ្រោះ​គណនី តែងមាន​ការរំខាន​ពី​សំណាក់​ហេ​គ​ឃ័​រ

យ៉ាងណាមិញ គណនី​ហ្វេ​ស​ប៊ុ​ក DJ Fatima Haiji ដែលមាន​អ្នកគាំទ្រ​ជាង ៣៨០ពាន់​នាក់ ត្រូវបាន​បាត់បង់ ហើយក៏​លំបាក​នឹង​សង្គ្រោះ​គណនី​នេះ​វិញ​ដែរ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here