ក្រុមអ្នកស្រាវជ្រាវសន្តិសុខ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បាន រាយការណ៍ថា FBI បានស៊ើបអង្កេតពីឧប្បត្តិហេតុកើតមានលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរដ្ឋនៅក្នុងតំបន់ ។ ការវាយប្រហារនេះ កើតមានបន្ទាប់ពីមានការវាយប្រហារទៅលើប្រព័ន្ធទឹកស្អាតរដ្ឋនៅ Florida កាលពីដើមឆ្នាំ ២០២១ ។
Guy Kruppa ចៅហ្វាយក្រុង Vernon បានថ្លែងថា៖ “នេះគឺជាការដាស់តឿនអំពីសេវា ដែលយើងកំពុង តែផ្តល់ជូនប្រជាពលរដ្ឋ។ យើងកំពុងតែបន្តត្រួតពិនិត្យមើលសារធាតុក្លរនិងកម្រិត PH នៅក្នុងទឹកស្អាត នៅតាមផ្ទះជាង ២០០០ ដើម្បីជៀសវាងការគំរាមកំហែងរបស់ហេគឃ័រ។
Kruppa ក៏បានបន្ថែមទៀតថា ប្រសិនបើសារធាតុក្លរឬកម្រិត PH ត្រូវបានបន្ថែមទៅក្នុងទឹកស្អាតនោះ វានឹងប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់។
ដូចដែលបានលើកឡើងខាងលើ បញ្ហានេះបានកើតឡើងកាលពីពីរបីខែមុននៅ Oldsmar រដ្ឋ Florida ។ កាលនោះ អាជ្ញាធរក្នុងស្រុកបានថ្លែងថា ហេគឃ័រប៉ុនប៉ងគ្រប់គ្រងប្រព័ន្ធទឹកស្អាត រួចបន្ថែម សារធាតុសូដ្យូមអ៊ីដ្រូសែន។ ខណៈដែលសារធាតុនេះត្រូវបានបន្ថែម នោះនាំឱ្យប៉ះពាល់ទៅដល់ សុខភាពអ្នកប្រើប្រាស់។ សំណាងណាស់ មន្ត្រីរដ្ឋ Florida បានដឹងពីបញ្ហានេះ ហើយបានចាត់ វិធានការណ៍ដោះស្រាយទាន់ពេលវេលា។
ច្បាប់សហព័ន្ធបានអនុម័តកាលពីបីឆ្នាំមុន ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យ ដែលអាចកើត មានលើប្រព័ន្ធទឹកស្អាត និងរៀបចំផែនការឆ្លើយតបជាបន្ទាន់៕