អតីត​ភ្នាក់ងារ​ស៊ើប​អង្កេត ​FBI​ ជាប់​ទោស​ពី​បទ​លួច​ព័ត៌មាន​សន្តិសុខ​អ៊ីនធឺណិត ​និង​ភេវរកម្ម

0

នាពេលថ្មីៗនេះ​ របាយការណ៍បានបង្ហាញថា អ្នកវិភាគការស៊ើបអង្កេតនៅសហព័ន្ធ (FBI) បានលាក់ បាំងព័ត៌មានសន្តិសុខជាតិទាក់ទងនឹងអំពើឧក្រឹដ្ឋកម្មអ៊ីនធឺណិត និងក្រុមភេរវករដូចជាអាល់កៃដា។ ជនសង្ស័យ Kendra Kingsbury ជាអ្នកស៊ើបអង្កេត FBI ធ្វើការនៅ Kansas City Division រហូតដល់ ឆ្នាំ២០១៧។ បច្ចុប្បន្ន អតីតភ្នាក់ងារស៊ើបអង្កេតរូបនេះបានប្រឈមនឹងបទល្មើសស្តីពីការលាក់ទុក ព័ត៌មានសម្ងាត់តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧។

នៅក្នុងរបាយការណ៍ក៏បានកត់សម្គាល់ឃើញថា នោះគឺជាព័ត៌មានជាតិសំខាន់ៗ និងត្រូវបានប្រមូល ទុកជិត១០ឆ្នាំ។ Alan Koher នាយករងនៃក្រុមស៊ើបអង្កេត FBI មានប្រសាសន៍ថា៖ “ជនសង្ស័យអាច បង្កគ្រោះថា្នក់ដល់ប្រទេសមួយចំនួន។ យើងនឹងធ្វើការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធដែលមានបំណងមិន ល្អលើសន្តិសុខជាតិអាមេរិក”។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យគឺជាអ្នកវិភាគវ័យឆ្លាតនៅ Kansas City ជិត ១៣ឆ្នាំ។ ជនសង្ស័យ Kingsbury ត្រូវបានចាត់ឱ្យចូលក្រុមស៊ើបអង្កេត FBI ចម្រុះផ្តោតលើសកម្មភាពខុសច្បាប់ដូចជា៖ ការជួញថ្នាំ ឧក្រឹដ្ឋកម្មហិង្សា ការស៊ើបអង្កេតសម្ងាត់ និងក្រុមក្មេងទំនើង។ អតីតភ្នាក់ងារនេះ ប្រឈម នឹងទោសស្តីពី ការទុកដាក់ឯកសារសម្ងាត់ជាតិមិនបានត្រឹមត្រូវ។

បទចោទប្រកាន់ក៏បានលើកឡើងថា Kingsbury គ្មានសិទ្ធិទាញយក និងរក្សាទុកឯកសារទាំងនេះទេ។ ជនសង្ស័យរូបនេះកំពុងតែរងចាំសាលក្រមកាត់ទោសពីតុលាការ នាងអាចនឹងជាប់គុករយៈពេលយូរ។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here