ក្រសួងយុត្តិធម៌អាមេរិក (DOJ) បានប្រកាសថាជនល្មើស Kais Mohammed ដែលមានឈ្មោះក្រៅថា “Superman29” ត្រូវបានកាត់ទោសជាប់គុកចំនួន២ឆ្នាំ ពីបទចូលរួមប្រតិបត្តិ platform cryptocurrency ខុសច្បាប់ ដែលមានទឹកប្រាក់រហូតដល់ ២៥លានដុល្លារ។ ជនល្មើសអាយុ ៣៧ឆ្នាំ ជាមេគំនិតផ្តល់ សេវា Bitcoin ATMs តាមអនឡាន។
ជនល្មើសបានសារភាពថា មានសកម្មភាពលាងលុយកខ្វក់ តាមរយៈប្រតិបត្តិការធនាគារដែលគ្មាន អាជ្ញាប័ណ្ណត្រឹមត្រូវ និងរំលោភច្បាប់ការលាងលុយកខ្វក់។ យោងតាមព្រះរាអាជ្ញា បន្ថែមពីលើការកាត់ ទោសឱ្យជាប់គុករយៈពេល២ឆ្នាំ ជនល្មើសរូបនេះត្រូវបង់ប្រាក់សំណងជូនរដ្ឋាភិបាលអាមេរិកចំនួន ២២ពាន់ដុល្លារ, ១៨ units of Bitcoin, ២២២ units of Ethereun, និងទូ cryptocurrency ATM ចំនួន១៧ គ្រឿង។
សកម្មភាពឆបោកបានដំណើរការចាប់តាំងពីឆ្នាំ២០១៤ ទៅដល់ឆ្នាំ២០១៩ ជាពេលដែលជនល្មើសជា ម្ចាស់សេវាកម្ម Herocoin ក្រុមហ៊ុនផ្តល់សេវាទាក់ទងនឹង cryptocurrency នៅទូទាំងសកលលោក។
ជនល្មើស Mohammad ផ្តល់សេវាប្តូរប្រាក់ Bitcoin ជាមួយនឹងការទទួលបានកម្រៃជើងសាររហូតដល់ ទៅ២៥% ដែលជាចំនួនមួយដ៏ច្រើនបើប្រៀបទៅនឹងតម្លៃទីផ្សារ។
“ជនល្មើសបានប្រើឈ្មោះហៅកាត់ថា “Superman29” ដើម្បីផ្សព្វផ្សាយពីសេវាទិញលក់ bitcoin online ហើយមានអតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ទៅ ២៥ពាន់ដុល្លារ។ នេះជាវិធីដែលជនល្មើសបាន ប្រើ លើសពីនេះជនល្មើសក៏មិនបានសួរនាំពីប្រភពប្រាក់របស់អតិថិជននោះទេ” បើយោងតាមសំដី របស់តុលាការ។
គួររំលឹកផងដែរថា ក្រុមហ៊ុន Herocoin មិនបានចុះបញ្ជីជាមួយនឹងបណ្តាញអនុវត្តឧក្រឹដ្ឋកម្មហិរញ្ញវត្ថុ (FinCEN) ដែលជារតនាគារតែមួយគត់នោះទេ។ ក្រុមហ៊ុនគួរតែបានចុះបញ្ជីជាមួយ FinCEN និងផ្ញើ រាល់របាយការណ៍ហិរញ្ញវត្ថុ ដែលមានការផ្ទេរចំនួនទឹកប្រាក់លើសពី ១០ពាន់ដុល្លារឡើង។
នៅចុងឆ្នាំ២០១៩ FinCEN បានធ្វើការស៊ើបអង្កេតដោយសម្ងាត់ ក្រោមរូបភាពក្លែងជាអតិថិជនរបស់ Herocoin ដើម្បីស្វែងរកភស្តុតាង ដែលជនល្មើសបានឆបោក ហើយនៅទីបំផុតក៏ឈានដល់ការចាប់ ឃាត់ខ្លួនជនល្មើស។
ប្រភពព័ត៌មាន៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា