ហេគឃ័រលួចដកប្រាក់ចំនួន ៣០០ពាន់ដុល្លារ ពីទូ ATM នៅឥណ្ឌា តាមរយៈ ATM Jackpotting

0

នាពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហេគឃ័រជំនាញសម្របសម្រួលម៉ាស៊ីន ATM នៅឥណ្ឌាបានលួច ប្រាក់ចេញពីទូចំនួន ៣០០ពាន់ដុល្លារ ដោយប្រើអញ្ញត្តិ Man-in-The-Middle (MiTM)។

របាយការណ៍ដែលបានបញ្ជាក់ដោយប៉ូលីស Kolkata គាត់បានបន្ថែមថាចំនួនទឹកប្រាក់ដែលបាត់បង់ អាចនឹងកើនឡើងនៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

នេះជាឧទាហរណ៍នៃការប្រើបច្ចេកទេសហេគ jackpotting ដ៏ពេញនិយមដែលហេគឃ័រហេគទូ ATMs ។ ការវាយប្រហារនេះត្រូវបានប្រើប្រាស់មធ្យោបាយចម្រុះ និងលួចប្រាក់ចេញពីធនាគារ រាប់លាន ដុល្លារ នៅទូទាំងពិភពលោក។

ការវាយប្រហារនេះត្រូវបានរាយការណ៍កាលពីថ្ងៃទី១៩ ខែឧសភា ប៉ុន្មានថ្ងៃក្រោយការវាយប្រហារ យ៉ាងហោចណាស់មានទូ ATMs នៅក្រុង Bowsazar, Bengal និង Beniapukur ត្រូវបានហេគឃ័រ លួចដកប្រាក់។ ឧក្រឹដ្ឋកម្មចំនួន២ ដែលទាក់ទងនឹងរឿងនេះត្រូវបានរាយការណ៍កាលពីថ្ងៃទី២២ ខែឧសភា។

អាជ្ញាធរសន្និដ្ឋានថាការវាយប្រហារនេះកើតមាននៅក្រុង Bengal រួចហើយក៏មានការដាក់ពង្រាយនៅ ក្រុង Kolkata ថែមទៀតនៅចន្លោះរយៈពេលពី១៥ ទៅ២០ថ្ងៃ។ ការវាយប្រហារនេះត្រូវការពេល ៣០នាទី ដើម្បីដកប្រាក់ចេញពីទូរនៅក្នុងចំនួនទឹកប្រាក់កំណត់ និងដករហូតដល់ទៅ ៩០ដង។

អ្នកជំនាញផ្នែក e-fraud unit របស់រដ្ឋាភិបាលបានស៊ើបអង្កេតករណីនេះ ទោះបីពួកគេថ្លែងថាករណី នេះកំពុងតែក្លាយជាបញ្ហានៅឥណ្ឌាក៏ដោយក៏ពួកគេត្រូវការពេលវេលាដើម្បីស៊ើបអង្កេតករណីនេះ។ គួររំលឹកផងដែរថា កាលពីពីរបីខែមុន អាជ្ញាធរបានបិទរឿងក្តីករណីស្រដៀងគ្នានេះដែរ និងបានឃាត់ ខ្លួនជនសង្ស័យមួយចំនួន។

ប្រភពព័ត៌មាន៖ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here