ប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រើប្រាស់ក្នុងទម្រង់ជាសម្លេងជំនួសអត្ថបទបានក្លាយជារឿងដ៏ពេញនិយម សម្រាប់ការរស់នៅប្រចាំថ្ងៃ។ យើងប្រើសម្លេងជាជំនួយនៅក្នុងឡាន ទូរសព័្ទស្មាតហ្វូន និងឧបករណ៍ វៃឆ្លាតជាច្រើនទៀតរួមមានសេវាជាសម្លេងដែលធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្តល់ជូនអតិថិជន ដោយ មិនចាំបាច់ទៅធនាគារ។
ធនាគារជាច្រើននៅទូទាំងពិភពលោកកំពុងតែប្រើ voice biometrics។ នៅ ធនាគារបច្ចេកវិទ្យា voice biometrics ត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់សម្លេង និងបញ្ជាក់ពីអត្តសញ្ញាណ អតិថិជននៅពេលប្រើលើកក្រោយ។ ដើម្បីកំណត់សម្គាល់អតិថិជន បច្ចេកវិទ្យា voice biometrics ចាប់ យកសម្លេងអតិថិជន និងប្រៀបធៀបសម្លេងកំពុងតែនិយាយទៅសម្លេងកាលពីលើកមុន។
ប្រសិនបើ វាត្រូវគ្នានោះ កម្មវិធី voice biometrics នឹងបង្ហាញថាអតិថិជនដែលកំពុងតែនិយាយនោះគឺជាអតិថិជន មុននោះ។ បន្ទាប់ពីអតិថិជនបានផ្ទៀងផ្ទាត់សម្លេង ពួកគេគ្រាន់តែវាយគណនី, ID របស់អតិថិជន ឬក៏ លេខកាតនិងនិយាយឡើងវិញថា“សម្លេងរបស់ខ្ញុំគឺជាលេខសម្ងាត់” ឬ“សម្លេងរបស់ខ្ញុំគឺជាហត្ថលេខា”
។ ពេលនោះ អតិថិជនអាចដំណើរការគណនីធនាគារនៅលើទូរសព័្ទរបស់ពួកគេបាន ដែលជាកន្លែង ដែលពួកគេអាចធ្វើប្រតិបត្តិការដោយសុវត្ថិភាព។
យោងតាមគេហទំព័រធនាគារ voice biometrics គឺមានសុវត្ថិភាពដូចជា fingerprint អញ្ជឹង ព្រោះតែវា មានតែមួយគត់ (unique)។ ប៉ុន្តែ ហេគឃ័រអាចវាយប្រហារ voice biometrics spoofing attack ដូចជា ការថតចម្លងសម្លេង (voice clone) រួចចូលទៅកាន់គណនីធនាគាររបស់ជនរងគ្រោះ។ ហេគឃ័រប្រើ បច្ចេកទេសដូចជា ថតសម្លេង(voice record) ប្តូរសម្លេង(computer-altered voice) ត្រាប់តាមសម្លេង (synthetic voice) ឬក៏ថតចម្លងសម្លេង(voice cloning) ដើម្បីបោកបញ្ឆោតប្រព័ន្ធ voice biometrics ឱ្យ គិតថាសម្លេងដែលវាកំពុងតែលឺនោះជាម្ចាស់សម្លេងពិត និងផ្តល់សិទ្ធិឱ្យដំណើរការគណនីធនាគារ។
មានវិធីសាស្រ្ត៣ យ៉ាងដែលហេគឃ័រអាចហេគចូលទៅក្នុងប្រព័ន្ធផ្ទៀងផ្ទាត់សម្លេងរបស់ធនាគារ៖
– វិធីសាស្រ្តទី១ មាននរណាម្នាក់ទូរស័ព្ទទៅកាន់អ្នកដើម្បីលក់ផលិតផល និងសូមឱ្យអ្នកនិយាយ ពាក្យដូចជា “ចាស ឬ បាទ”, “សម្លេងរបស់ខ្ញុំ”, ”ហត្ថលេខា”, ”លេខសម្ងាត់”, “ឈ្មោះអតិថិជន”, “ទេ” និងឈ្មោះធនាគារ។ បន្ទាប់មក ប្រើពាក្យទាំងនេះបង្កើតជាឃ្លា និងចាក់សម្លេងនៅពេលទូរស័ព្ទទៅ កាន់ធនាគារ។
– វិធីសាស្រ្តទី២ មាននរណាម្នាក់ទូរស័ព្ទទៅអ្នក និងសួរអ្នកឱ្យអាចឃ្លាដូចជា “សម្លេងរបស់ខ្ញុំគឹជា ហត្ថលេខា” បន្ទាប់មកចាក់សម្លេងរបស់អ្នកដែលបានថតនោះនៅពេលទូរស័ព្ទទៅកាន់ធនាគារ។
– វិធីសាស្រ្តទី៣ មាននរណាម្នាក់ទូរស័ព្ទទៅអ្នក និងថតសម្លេងរបស់អ្នកដោយប្រើឧបករណ៍ Deep Fake AI មុនពេលបង្កើតឃ្លា ឬពាក្យដែលបាត់។ ឧបករណ៍នេះ មិនទាន់អាចប្រើបានពេញលក្ខណៈ នៅឡើយទេ ប៉ុន្តែវាអាចបង្កើតសម្លេងស្រដៀងនឹងសម្លេងអ្នក នៅក្នុងពេលតែពីរបីនាទីប៉ុណ្ណោះ ។
អ្នកជំនាញ Atul Narula បានថ្លែងថាមានបញ្ហាច្រើនជាមួយនឹងការប្រើប្រាស់បច្ចេកទេសផ្ទៀងផ្ទាត់ biometric។ ក្រុមហ៊ុន ឬស្ថាប័នហិរញ្ញវត្ថុត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍលើបញ្ហាការបោកបញ្ឆោត (deep fake detection)។ ម្យ៉ាងទៀត យើងគួរតែស្វែងយល់ និងណែនាំអតិថិជនតាមប្រព័ន្ធផ្សព្វផ្សាយ អំពីបញ្ហាបច្ចេកវិទ្យាបោកបញ្ឆោតនេះ (deepfake technology)។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា