នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ ទាំងបុគ្គល និងក្រុមហ៊ុនការប្រើប្រាស់អ៊ីនធឺណិតបានក្លាយជា អាទិភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។
អង្គការមិនស្វែងរកប្រាក់ចំណេញ Fight for the Future ផ្តោតលើឯកជនភាពបានដាក់ចេញ នូវគេហទំព័រមួយដើម្បីដាក់បញ្ចូលសកលវិទ្យា និងវិទ្យាស្ថានអប់រំទាំងអស់ដែលប្រើកម្មវិធីសម្រាប់ តាមដានសិស្ស និងនិស្សិត។
ការផ្លាស់ប្តូរដ៏ធំមួយដែលកើតឡើងដោយសារបញ្ហាដូចជាកូវីដបានបង្កើតឱ្យមានការអប់រំពីចម្ងាយ សកលវិទ្យាល័យជាច្រើនបានបង្រៀនថ្នាក់ វគ្គ និងសិក្ខាសាលាចម្រុះពីចម្ងាយ ដោយប្រើឧបករណ៍ (tool) ដូចជា ProctorU ឬ Protorio ដើម្បីតាមដានសកម្មភាពសិស្សនៅពេលកំពុងសិក្សា។ ឧទាហរណ៍ ដូចជា នៅពេលប្រលង សកលវិទ្យាល័យអាចប្រើឧបករណ៍ទាំងនេះដើម្បីត្រួតពិនិត្យនិស្សិតតាមរយៈ webcams របស់ពួកគេ។
ការអនុវត្តនេះបានបង្កើតជាដំណោះស្រាយមួយដ៏ល្អ ដោយសារគ្មានវិធីធានានូវឯកជនភាពរបស់ និស្សិត សកលវិទ្យាល័យ និងបុគ្គលិករដ្ឋបាលដែលមានតួនាទីការឃ្លាំមើលរឿងនេះនោះទេ។
ទោះបីជាមានការរិះគន់ ប៉ុន្តែមានសកលវិទ្យាល័យមិនតិចទេដែលទទួលយក tools ទាំងនេះទៅប្រើ។
នៅក្នុងអំឡុងពេលបិទខ្ទប់ដោយសារបញ្ហាកូវីដ សកលវិទ្យាល័យធំៗសំខាន់ៗនៅអាមេរិកប្រើប្រព័ន្ធ នេះ ដោយលើកឡើងថា វាចាំបាច់ត្រូវធានាថានិស្សិតមិនបានលួចចម្លងនៅពេលប្រលង។
អង្គការ Fight For the Future បានធ្វើការស្រាវជ្រាវដ៏ធំមួយលើការប្រើប្រាស់ tools ទាំងនេះ និងបាន រកឃើញថាវិទ្យាស្ថានមានគម្រោងនឹងចាប់យក ProctorU និង Proctoral នេះទៅប្រើជាអចិន្រ្តៃយ៍។
លើសពីនេះ អង្គការបានបើកឱ្យមានការសាកល្បងកាមេរា webcam ដើម្បីកំណត់ថាតើអ្នកប្រើកំពុង តែប្រើ tools មួយណាដើម្បីតាមដាននិស្សិត។ បន្ថែមពីនេះទៀត មានការសាកល្បងប្រើកម្មវិធី vision software នៅលើកុំព្យូទ័រដដែល ដើម្បីតាមដានការប្រើ platform ដោយមិនបានប្រមូលទិន្នន័យនៅលើ ប្រព័ន្ធអ្នកប្រើប្រាស់ទេ។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា