អាជ្ញាធរអ៊ុយក្រែនប្រកាសពីការឃាត់ខ្លួនសមាជិកហេគឃ័រមួយចំនួនរបស់ក្រុម Clop ransomware បន្ថែមពីលើការបិទខ្ទប់រចនាសម្ព័ន្ធកុំព្យូទ័រដែលប្រើដោយក្រុមហេគឃ័រយ៉ាងតិចណាស់២ឆ្នាំមកហើយ។ អ្នកជំនាញសន្តិសុខអ៊ីនធឺណិតផ្នែកប៉ូលិសជាតិអ៊ុយក្រែនបានថ្លែងថា ការវាយប្រហារលើកនេះធ្វើ ឱ្យបាត់បង់ថវិការហូតដល់ទៅ ៥០០លានដុល្លារ។
បើយោងតាមការចេញផ្សាយខាងផ្នែកសារព័ត៌មាន អាជ្ញាធរបានលើកឡើងថា៖ ”យើងបានបិទរចនា សម្ព័ន្ធដែលបានដាក់ពង្រាយដោយក្រុមហេគឃ័ររួចរាល់ហើយ ថែមទាំងបានបិទ channels ដែលផ្ញើ លុយតាមប្រតិបត្តិការ cryptocurrency ទៀតផង”។ ជនល្មើសដែលពាក់ព័ន្ធនឹងហេតុការណ៍នេះក៏ត្រូវ បានចាប់ខ្លួន និងត្រូវបានកាត់ទោសជាប់គុក ៨ឆ្នាំផងដែរ។
ការស៊ើបអង្កេតបទល្មើសនេះត្រូវបានធ្វើឡើងដោយប៉ូលិសអ៊ុយក្រែន ជាមួយនឹងភ្នាក់ងារអាមេរិក និង កូរ៉េខាងត្បូង។ អាជ្ញាធរក៏មិនទាន់ប្រាកដថា ការចាប់ខ្លួននេះគឺជាក្រុមរបស់ Clop ឬក៏ជាការក្លែងបន្លំ ransomware-as-a-service (SaaS) platform នៅឡើយនោះទេ។
ជាងនេះទៅទៀត នៅក្នុងរបាយការណ៍សន្តិសុខបានថ្លែងថា អាជ្ញាធរអ៊ុយក្រែនបានចាប់ខ្លួនជនល្មើស ២-៣នាក់ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការដាក់លុយនេះ និងថ្លែងថាអ្នកប្រតិបត្តិការមេរោគពិតប្រាកដ ទំនងជាលាក់ខ្លួននៅរ៉ូស្ស៊ី៖ “យើងជឿជាក់ថា ជនដៃដល់ពិតប្រាកដមិនសមនឹងត្រូវបានចាប់ខ្លួនទេ” បើយោងតាមរបាយការណ៍ចេញដោយក្រុម Intel 471 research group។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា