ចោរលូកហោប៉ាវនៅអាមេរិកឡាទីនលួចទូរស័ព្ទ iPhone រួចដកលុយចេញពីគណនីជនរងគ្រោះ

0

ឧក្រឹដ្ឋកម្មមួយនៅផ្លូវ Sao Paulo នៃប្រទេសប្រេស៊ីល ក្រុមជនល្មើសព្យាយាមលួចទូរស័ព្ទ iPhone ដើម្បីចូលទៅកាន់គណនីធនាគាររបស់ជនរងគ្រោះ និងលួចលុយក្នុងចំនួនមួយតាមដែលអាចធ្វើទៅ បាន។ នៅក្នុងរបាយការណ៍កាសែតក្នុងស្រុក Folha de Sao Paulo បានឱ្យដឹងថា ឧក្រឹដ្ឋកម្មប្រភេទ នេះចាប់ផ្តើមតាំងពីមានការបិទខ្ទប់ដោយសារបញ្ហាកូវីដមក។ របាយការណ៍កាសែតក៏បានបន្ថែមថា ការវាយប្រហារទទួលបានជោគជ័យនៅក្នុងចំណោមជនរងគ្រោះដែលប្រើទូរស័ព្ទ iPhone 11 និង XR

ឧក្រឹដ្ឋកម្មប្រភេទនេះជាទូទៅឧក្រឹដ្ឋជនជិះកង់លួចទូរស័ព្ទនៅតាមផ្លូវនៅប្រេស៊ីល ហើយយកទៅលក់ ។ យោងតាមអ្នកជំនាញ 9TO5MAC បានថ្លែងថា នៅក្នុងចំណោមឧក្រឹដ្ឋជននោះមានម្នាក់លួចទូរស័ព្ទ ដើម្បីលួចលុយចេញពីគណនីរបស់ជនរងគ្រោះ។ ទាក់ទងទៅនឹងបច្ចេកទេសលួចនៅមិនទាន់ដឹង ច្បាស់នៅឡើយទេ។

ម្យ៉ាងទៀត អាជ្ញាធរប្រេស៊ីលនៅ Procon បានប្រកាសថានឹងចាត់វិធានការណ៍ដើម្បីបញ្ឈប់ការ វាយប្រហារបែបនេះ៖ “យើងបានធ្វើការសន្និដ្ឋានថា ក្រុមឧក្រឹដ្ឋជនក្លែងបន្លំអត្តសញ្ញាណតាមរយៈ ទូរស័ព្ទរបស់ជនរងគ្រោះ” បើយោងតាមសំដីលោក Fernando Capez នាយកនៅ Procon។

របាយការណ៍បានលើកឡើងថា អតិថិជននៅស្ថាប័នហិរញ្ញវត្ថុ២ (Itau Unibanco and Nubank) បាន រងគ្រោះ។ Itau គឺជាស្ថាប័នហិរញ្ញវត្ថុដ៏សំខាន់នៅប្រេស៊ីល និងអាមេរិកឡាទីន។ ចំពោះបញ្ហានេះ អ្នក តំណាងមកពីស្ថាប័នហិរញ្ញវត្ថុទាំង២បានថ្លែងថា យើងមានវិធានការណ៍មួយចំនួនបានអនុវត្តរួចហើយ ដើម្បីការពារឧប្បត្តិហេតុស្រដៀងនេះកុំឱ្យកើតមានឡើងទៀត ដោយការធ្វើបច្ចុប្បន្នភាពកម្មវិធីទូរស័ព្ទ ឱ្យបានជាប់លាប់។

ចុងក្រោយ សហព័ន្ធធនាគារប្រេស៊ីល (Brazilian Federation of Banks) បានថ្លែងថាគ្រប់កម្មវិធី ធនាគារត្រូវបានបញ្ជាក់ថាត្រឹមត្រូវ និងការពារដោយការអភិវឌ្ឍសម្រាប់ការប្រើប្រាស់៖​ ”ដើម្បីដាក់ឱ្យ ប្រើកម្មវិធីធនាគារតាមទូរស័ព្ទ លេខសម្ងាត់ផ្ទាល់ខ្លួនរបស់អតិថិជនគឺចាំបាច់ណាស់។ កម្មវិធី ប្រើប្រាស់ទិន្នន័យក៏ដូចជាលេខសម្ងាត់របស់អតិថិជនដោយមិនបានរក្សាទុកនៅក្នុងកម្មវិធីនៅលើ ទូរស័ព្ទអតិថិជនទេ”។

ប្រភពព័ត៌មាន៖​ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here