Huawei បានដាក់បង្ហាញ tablet និង smartwatch ថ្មីដែលដំណើរការប្រព័ន្ធប្រតិបត្តិការថ្មី HarmonyOS វាជាប្រព័ន្ធប្រតិបត្តិការថ្មីដែលកំពុងតែអភិវឌ្ឍដើម្បីមកជំនួស Android របស់ Google។
The Chinese communications giant បានថ្លែងថា វាគួរតែអភិវឌ្ឍកម្មវិធីថ្មីបន្ទាប់ពីអតីតប្រធានាធិបតី Donald Trump បានដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅនៅអាមេរិក។
លោក Chris Fox ដែលជាអ្នកយកព័ត៌មាននៅ BBC News បានថ្លែងថា HarmonyOS ស្រដៀងគ្នានឹង កម្មវិធី Android ច្រើន។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Huawei បានប្រកាសថាខ្លួនកំពុងតែបង្កើតប្រព័ន្ធ ប្រតិបត្តិការថ្មី (operating system) ដែលមានឈ្មោះថា HarmonyOS ដើម្បីផ្លាស់ប្តូរប្រព័ន្ធប្រតិបត្តិការ Android operating system ដែលធ្លាប់តែប្រើនៅក្នុងទូរស័ព្ទដៃស្មាតហ្វូន និង tablets ចេញ បន្ទាប់ពី រដ្ឋាភិបាលអាមេរិកបានដាក់បញ្ចូល Huawei ទៅក្នុងបញ្ជីខ្មៅ។ Huawei លើកឡើងថា វានឹងចាប់ផ្តើម អភិវឌ្ឍកម្មវិធី HarmonyOS នៅប្រទេសចិនសិន មុននឹងចូលទៅកាន់ទីផ្សារបរទេសនាពេលអនាគត។ នៅប្រទេសចិន ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ត្រូវបានគេហៅឈ្មោះថា HongmengOS។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា